សាលារៀនមួយកន្លែងនៅប្រទេសឥណ្ឌាត្រូវបានបិទ បន្ទាប់ពីគ្រូប្រាប់សិស្សឲ្យវាយមិត្តរួមថ្នាក់ជនជាតិម៉ូស្លីមរបស់ខ្លួន

2023/08/28 09:25:52 pm        212

ឥណ្ឌា៖ ក្រុមអាជ្ញាធរក្នុងរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា បានបិទសាលាឯកជនមួយកន្លែង បន្ទាប់ពីគ្រូបង្រៀនម្នាក់របស់សាលានេះ បានប្រាប់ឱ្យសិស្សទះកំផ្លៀងមិត្តរួមថ្នាក់របស់ជនជាតិម៉ូស្លីមរបស់ពួកគេ។ ក្រុមមន្ត្រីបាននិយាយថា សាលារៀនឈ្មោះ Neha Public School ត្រូវបានបិទដោយសារតែគ្រឹះស្ថាននេះ «មិនបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់នាយកដ្ឋានអប់រំ»។

ក្រុមមន្ត្រីបាននិយាយថា សិស្សានុសិស្សរបស់សាលានេះ នឹងត្រូវផ្លាស់ទៅសាលារៀនរដ្ឋាភិបាល ឬសាលាផ្សេងទៀតដែលនៅជិតនោះ។ ជាមួយគ្នានេះ អ្នកគ្រូនៅសាលាឯកជននេះឈ្មោះ Tripta Tyagi បានប្រាប់ទូរទស្សន៍ NDTV ថា អ្នកស្រីមិនខ្មាស់នឹងទង្វើរបស់ខ្លួននោះទេ។

វីដេអូមួយបានបង្ហាញអ្នកស្រី Tyagi ប្រាប់សិស្សរបស់ខ្លួនឱ្យទះកំផ្លៀងមិត្តរួមថ្នាក់ជនជាតិមូស្លីមអាយុប្រាំពីរឆ្នាំ នៅសាលាឯកជនតូចមួយក្នុងសង្កាត់ Muzaffarnagar ត្រូវបានចែករំលែកជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីចុងសប្តាហ៍។ 

ឪពុករបស់ជនរងគ្រោះបានរាយការណ៍ប្រាប់នគរបាល ហើយបានដកកូនរបស់ខ្លួនចេញពីសាលា ប៉ុន្តែលោកមិនបានប្ដឹងនោះទេ។ វីដេអូនេះបានបង្កឱ្យមានការខឹងសម្បារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានអ្នកប្រើប្រាស់ជាច្រើនបាននិយាយថា គួរតែចាត់វិធានការប្រឆាំងនឹងគ្រូបង្រៀនម្នាក់នោះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm