គណៈកម្មាធិការសិទ្ធិមនុស្ស ប្តេជ្ញាអនុវត្តកិច្ចការការពារសិទ្ធិមនុស្សជាមួយដៃគូអន្តរជាតិ

2023/08/28 09:54:27 pm        218

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្តេជ្ញា​អនុវត្តកិច្ច​ការការពារ​សិទ្ធិមនុស្សជាមួយស្ថាប័ន​ដៃគូអន្តរជាតិជានិច្ច ក្នុងទិសដៅពង្រីកវិសាលការការពារសិទ្ធិ​មនុស្សឲ្យកាន់តែប្រសើរថែមទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាជាមួយតំណាងការិយាល័យ​ឧត្តមស្នងការអង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ​នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ បានឲ្យដឹងថា​ រាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី និងក្នុងនាមគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា ​ដែលមានតួនាទីជាសេនាធិការ​សម្របសម្រួល​លើកិច្ចការសិទ្ធិមនុស្ស នឹង​អនុវត្តតាមគោល​នយោបាយនានា​របស់រាជរដ្ឋាភិបាល ​ដោយសារកិច្ចការសិទ្ធិមនុស្ស​មានការ​ពាក់ព័ន្ធ ​ដែលទាមទារកិច្ចសហការជាអន្តរវិស័យ ​និងអន្តរក្រសួង ក្នុងការ​បន្តពង្រីកវិសាលភាព​ការងារ​បន្ថែមលើកិច្ចការសិទ្ធិមនុស្ស។

ឯកឧត្តម បញ្ជាក់ថា ក្រៅពីក្របខណ្ឌជាតិ ​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ​នឹងបន្តសហការ​ជាមួយស្ថាប័នដៃគូអន្តរជាតិ រួមមាន​ការិយាល័យ​ឧត្តមស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា​ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស និង​សហភាពអឺរ៉ុបជាដើម​ ដើម្បីតាមដានជាប់ជាប្រចាំលើបញ្ហាសិទ្ធិមនុស្សគ្រប់រូប រួមទាំងទណ្ឌិតផងដែរ។

ឯកឧត្តម បញ្ជាក់ទៀតថា ចំពោះផែនការខាងមុខ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំ​យន្តការបញ្ជៀបការយល់ដឹងថ្នាក់ស្រុក ​ពិសេសមន្រ្តីពាក់ព័ន្ធ ដូចជា​ នគរបាលយន្តិធម៌ កម្លាំង​កងរាជអាវុធហត្ថ ដើម្បីបញ្ជៀសការអនុវត្តតួនាទី ​និងភារកិច្ចរបស់ខ្លួនកុំធ្វេសប្រហែស និងមានការប្រុងប្រយ័ត្នខ្ពស់ ​ដើម្បីបង្ការកំហុសឆ្គងដែលជះឥទ្ធិពលដល់កម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តម បន្តថា ​រាជរដ្ឋាភិបាលដឹកនាំ​ដោយឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ​ម៉ាណែត គឺ​ប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានផលប្រយោជន៍បន្ថែមទៀត ​ក្រោយធ្វើកំណែទម្រង់​របស់​រាជរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បន្ថែមថា តាមរយៈយន្តការដែលបាន​អនុវត្តក្នុងអាណត្ដិរបស់​រាជរដ្ឋាភិបាលកន្លងមក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​នៅតែបន្តអនុវត្ត ​រួមទាំងបង្កើនកិច្ចការរបស់ខ្លួនបន្ថែមទៀត គឺ​ការដាក់ឲ្យដំណើរការប្រព័ន្ធឌីជីថលជូនប្រជាពលរដ្ឋ ដែលមិនពេញចិត្ត ឬមានបំណងប្តឹងលើករណីទាំងឡាយណាពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm