Zelenskiy៖ ការបោះឆ្នោតអាចកើតឡើង ក្រោមភ្លើងសង្គ្រាម ប្រសិនលោកខាងលិចជួយជាជំនួយ

2023/08/28 11:48:00 pm        75

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) ដែលឆ្លើយតបនឹងការអំពាវនាវរបស់សមាជិកព្រឹទ្ធសភាអាមេរិក នៅសប្តាហ៍នេះ ដើម្បីប្រកាសការបោះឆ្នោត នៅឆ្នាំ២០២៤ នោះ បាននិយាយថ្មីៗនេះថា ការបោះឆ្នោតអាចប្រព្រឹត្តទៅបាន ក្នុងពេលមានសង្រ្គាម លុះត្រាណាតែប្រទេសជាដៃគូ បានចូលរួមក្នុងការចំណាយ សមាជិកសភា បានផ្ដល់ការអនុម័ត ហើយគ្រប់គ្នា បានចេញទៅបោះឆ្នោត។

ការបោះឆ្នោតបច្ចុប្បន្ន មិនអាចធ្វើឡើងបាននោះទេ ក្នុងប្រទេសអ៊ុយក្រែន ក្រោមច្បាប់អាជ្ញាសឹក ដែលត្រូវតែបន្តរៀងរាល់ ៩០ថ្ងៃម្តង ហើយនាពេលបន្ទាប់ ត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បន្ទាប់ពីកាលបរិច្ឆេទប្រក្រតី ក្នុងខែតុលា សម្រាប់ការបោះឆ្នោតសភា ប៉ុន្តែនៅមុនការបោះឆ្នោតប្រធានាធិបតី ដែលតាមធម្មតា នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៤។

សមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានទៅធ្វើទស្សនកិច្ចនៅទីក្រុងគីវ កាលពីថ្ងៃទី២៣ ខែសីហា ក្នុងចំណោមនោះក៏មានសមាជិកព្រឹទ្ធសភា លោក Lindsey Graham ដែលបានលើកសរសើរដល់ការតស៊ូប្រយុទ្ធរបស់ទីក្រុងគីវ ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប៉ុន្តែបាននិយាយថា ប្រទេសនេះចាំបាច់ត្រូវតែបង្ហាញឲ្យឃើញនូវភាពខុសប្លែក ដោយរៀបចំការបោះឆ្នោត ក្នុងពេលមានសង្គ្រាម។

ក្នុងបទសម្ភាសតាមទូរទស្សន៍ជាមួយពិធីការិនី Natalia Moseichuk ដែលជាអ្នកអានព័ត៌មានឲ្យប៉ុស្តិ៍ទូរទស្សន៍ 1+1 លោក ហ្សេលេនស្គី (Zelenskiy) បាននិយាយថា លោកបានពិភាក្សាអំពីបញ្ហានេះជាមួយលោក Graham ដែលក្នុងនោះរួមទាំងបញ្ហានៃការផ្តល់មូលនិធិ និងតម្រូវការនៃការកែប្រែច្បាប់ផងដែរ។

បទសម្ភាសនេះ ត្រូវបានបង្ហោះនៅលើឆាណែលយូធូប (YouTube ) របស់ការិយាល័យប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ (ទី២៧ ខែសីហា)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm