
លោក Santos Brizuela បានចំណាយពេលជាង ២ទសវត្សរ៍ធ្វើការខាងក្រៅ ស៊ូទ្រាំគ្រប់ការលំបាកបើទោះបីជាកើតមានសុរិយារោគ ពេលដែលលោកដើរកាប់ដើមអំពៅនៅប្រទេសម៉ិកស៊ិក ហើយនិងកើតរោគរលាកបំពង់ក.រ៉ាំរ៉ៃ ដោយសារត្រូវកម្តៅព្រះអាទិត្យខ្លាំង ពេលធ្វើការផ្សេងៗទៀត។
ប៉ុន្តែកាលពីរដូវក្តៅមុន ពេលធ្វើការជាកម្មករសំណង់នៅទីក្រុងឡាស់វេហ្គាស់ សហរដ្ឋអាមេរិក លោកបានឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ។ ត្រូវកម្តៅព្រះអាទិត្យ បានធ្វើឲ្យលោកឈឺក្បាលភ្លាមៗ ហើយលោកបាត់បង់ចំណង់អាហារច្រើនណាស់ ។
បច្ចុប្បន្នការងារជាអ្នកថែទាំ លោក Brizuelaវ័យ ៤៧ឆ្នាំ អាចសម្រាកបានច្រើន មានជញ្ជាំងសម្រាប់ការពារកម្តៅ ដើម្បីឲ្យរូបលោកមានសុខភាព ពោលគឺខុសពីមុនឆ្ងាយណាស់ ដោយសារតែពេលនោះគ្មានការការពារនោះទេ ។
លោក Brizuelaនិយាយជាភាសាអេស្ប៉ាញថា ជួនកាលពេលធ្វើជាកម្មករ អ្នកបានសុំនិយោជក់ឲ្យមានវិធានការការពារ ឬតម្រូវការពាក់ព័ន្ធនឹងសុខភាព និងសុវត្ថិភាព ប៉ុន្តែពួកគេពុំស្តាប់ ឬធ្វើតាមនោះឡើយ ។
គួរឲ្យដឹងថា រលកកម្តៅជាប្រវត្តិសាស្រ្ត ដែលបានចាត់ផ្តើមវាយប្រហារតំបន់ភាគនិរិត និងតំបន់ជាច្រើនទៀតរបស់សហរដ្ឋអាមេរិកក្នុងរដូវក្តៅនេះ គឺបង្កឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស ពេលពួកគេធ្វើការខាងក្រៅ ក្រោមស្ថានភាពអាកាសធាតុក្តៅខ្លាំង ហើយភាគច្រើននៃជនរងគ្រោះ គឺជាជនអន្តោប្រវេសន៍ដែលធ្វើការរកបានប្រាក់ចំណូលទាប ។
រដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ បានអនុវត្តន៍និតិវិធីសហព័ន្ធជាយូរមកហើយសម្រាប់ហានិភ័យបរិស្ថាន បង្កឡើងដោយសារបម្រែបម្រួលអាកាសធាតុ ដែលបានធ្វើឲ្យកើតមានគ្រោះរាំងស្ងួត ទឹកជំនន់ និងភ្លើងឆេះព្រៃ ៕