
ទីភ្នាក់ងារផែនការរដ្ឋ បាននិយាយនៅថ្ងៃចន្ទនេះថា អត្រាការងារនៅប្រទេសថៃក្នុងត្រីមាសទី ២ ឆ្នាំ ២០២៣ បានកើនឡើង ១,៧ភាគរយពីរយៈពេល ១ឆ្នាំមុន ពោលគឺធ្លាក់ចុះពីកំណើន ២,៤ភាគរយ កាលពីរយៈពេល ៣ខែមុន ស្របពេលដែលកំណើនសេដ្ឋកិច្ច បានធ្លាក់ចុះដូចគ្នា ។
ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង ១,៨ភាគរយ អំឡុងខែមេសា-មិថុនា ពីមួយឆ្នាំទៅមួយឆ្នាំ ហើយកើនឡើង ០,២ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស ពោលគឺធ្លាក់ចុះយ៉ាងឆាប់រហ័សពីត្រីមាសដំបូង ស្របពេលដែលការនាំចេញទន់ខ្សោយ ហើយនិងការវិនិយោគអន់ជាងកម្លាំងទេសចរណ៍ ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អត្រាគ្មានការងារធ្វើរបស់ថៃ មាន ១,០៦ភាគរយ អំឡុងពេលខែមេសា-មិថុនា ធៀបនឹងកំណើន ១,០៥ភាគរយ អំឡុងខែមករា -មីនា ។
ពួកគេបន្តថា កំណើនការងារភាគច្រើនមាននៅក្នុងវិស័យទេសចរណ៍ និងវិស័យសំណង់ ។
ទីភ្នាក់ងារផែនការ និយាយថា នៅត្រីមាសទី ២ ឆ្នាំ ២០២៣ ប្រទេសថៃមានកម្លាំងការងារសរុបចំនួន ៣៩,៧លាននាក់៕
