ប្រធានរដ្ឋសភា ណែនាំដល់តំណាងទូតកម្ពុជានៅបរទេសត្រូវប្រកាន់ខ្ជាប់នូវតម្លៃជាតិ និងប្រយោជន៍ជាតិជាធំ

2023/08/28 05:52:58 pm        518

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចំនួន៧រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំនៅប្រទេសជាមិត្តនានា។ 

ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីមោទនភាពដ៏ក្រៃលែង និងដោយមានសេចក្តីជឿជាក់ថា ឯកអគ្គរាជទូតរបស់កម្ពុជា នឹងធ្វើជាតំណាងយ៉ាងក្លៀវក្លា ជាមួយនឹងការប្រកាន់ខ្ជាប់នូវតម្លៃរបស់ប្រទេសជាតិ និង ផលប្រយោជន៍ជាតិជាចម្បង។

លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោក កំពុងមានការកើនឡើងនៃភាពស្មុគស្មាញសកល ការប្រែប្រួល និងហានិភ័យ វិស័យការទូតដើរតួនាទីយ៉ាងសំខាន់ ដើម្បីឈរជាមូលដ្ឋានគ្រឹះក្នុងការរក្សាសន្តិភាពពិភពលោក និងការជំរុញនូវភាពរុងរឿង។ 

លោកជំទាវកិត្តិសង្គបណ្ឌិត មានប្រសាសន៍ទៀតថា ក្នុងអាណត្តិនីតិកាលនេះ ចំណុចសំខាន់ត្រូវផ្តោតទៅលើដំណើរការកំណែទម្រង់សេដ្ឋកិច្ច និងស្ថាប័ន ស្របទៅតាម “យុទ្ធសាស្ត្របញ្ចកោណ”។ ក្នុងន័យនេះលោកជំទាវកិត្តិសង្គហបណ្ឌិត បានធ្វើការកត់សម្គាល់ថា ទំនាក់ទំនងការទូតសេដ្ឋកិច្ចមានសារៈសំខាន់ក្នុងការសម្រេចបាន ទាំងគោលបំណងផ្នែកសេដ្ឋកិច្ច និងតម្រូវការសន្តិសុខជាតិ។ 

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គបណ្ឌិត បានលើកឡើងនូវចំណុចសំខាន់មួយថែមទៀតនៃការទូតរបស់យើង គឺការលើកកម្ពស់ការផ្លាស់ប្តូរផ្នែកអប់រំ និងវប្បធម៌ជាមួយបណ្តាប្រទេសនានា ដោយកិច្ចខិតខំប្រឹងប្រែងការទូតរបស់កម្ពុជា រួមមាន ការទូតរបស់រាជរដ្ឋាភិបាល ការទូតសភា ការទូតបក្ស និងការទូតប្រជាជន។ ការធ្វើការទូតរួមនៅគ្រប់ផ្នែកទាំងអស់គឺជាការចាំបាច់ក្នុងការសម្រេចបាននូវផលប្រយោជន៍ជាតិជាធំ។

 ឯកអគ្គរាជទូតទាំង៧រូប ដែលត្រូវបំពេញបេសកកម្មការទូតប្រចាំប្រទេសជាមិត្តនានារួមមាន៖

១- ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង អ៊ីតាលី ព័រទុយហ្កាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស្បាញ បូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស។

២- ឯកឧត្តម ឡាយ សំកុល ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ព្រះរាជាណាចក្រដាណឺម៉ាក ស៊ុយអែត ន័រវែស និងសាធារណរដ្ឋហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៏។

៣- ឯកឧត្តម សុក ជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី តាហ្ស៊ីគីស្ថាន អាសៃបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងរដ្ឋអ៊ីស្រាអែល ដែលមាននិវសេនដ្ឋាននៅទីក្រុងអង់ការ៉ា។

៤- ឯកឧត្តម ទាន សំណាង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅទីក្រុងហ្សាការតា។

៥- ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតឡាវ។

៦- ឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអាល្លឺម៉ង់ សាធារណរដ្ឋប៉ូឡូញ សាធារណរដ្ឋឆែក សាធារណរដ្ឋក្រូអាត សាធារណរដ្ឋហុងគ្រី សាធារណរដ្ឋស្លូវ៉ាគី សាធារណរដ្ឋស្លូវ៉ានី និងប្រទេសអ៊ុយក្រែន ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែរឡាំង។

៧- ឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារដ្ឋស៊ែប៊ី ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែលក្រាត។

អត្ថបទដែលទាក់ទង

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
2026/05/13 10:05:27 pm        1
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
2026/05/13 07:50:35 pm        1
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
2026/05/13 05:21:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់

2026/05/13 10:05:27 pm
​[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
2026/05/13 09:05:23 pm
​ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
2026/05/13 09:04:00 pm
​អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
2026/05/13 08:40:19 pm
​វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
2026/05/13 08:37:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/13 08:52:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/13 09:40:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am