
ទីភ្នាក់ងារសន្តិសុខជាន់ខ្ពស់ក្នុងស្រុករបស់រុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា អតីតបុគ្គលិកនៃស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក (Vladivostok) ដែលត្រូវបានឃុំខ្លួន ត្រូវបានចោទប្រកាន់ពីបទប្រមូលព័ត៌មានអំពីសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន និងបញ្ហាពាក់ព័ន្ធសម្រាប់អ្នកការទូតសហរដ្ឋអាមេរិក។
សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី ឬ FSB ដែលជាទីភ្នាក់ងារសន្តិសុខក្នុងស្រុកដ៏សំខាន់របស់ប្រទេសនេះ បានឲ្យដឹងថា លោក Robert Shonov ត្រូវបានសង្ស័យថា បានប្រមូលព័ត៌មានអំពីប្រតិបត្តិការយោធាពិសេស ដំណើរការកែណ្ឌកងទ័ពនៅក្នុងតំបន់រុស្ស៊ី បញ្ហានានា និងការវាយតម្លៃឥទ្ធិពលរបស់ពួកគេលើសកម្មភាពតវ៉ារបស់ប្រជាជននៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២៤។
FSB ដែលជាអ្នកស្នងតំណែងជាន់ខ្ពស់របស់KGB បាននិយាយថា ខ្លួនបានចេញដីកាកោះហៅទៅសាកសួរអ្នកការទូតសហរដ្ឋអាមេរិកពីរនាក់ ដែលបានចោទប្រកាន់ថា បានណែនាំលោក Shonov ឲ្យប្រមូលព័ត៌មានទាំងនេះ។
ការចាប់ខ្លួនលោក Shonov ត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងខែឧសភា ប៉ុន្តែអាជ្ញាធររុស្ស៊ីមិនបានផ្តល់ព័ត៌មានលម្អិត នៅពេលនោះទេ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្កោលទោសការចាប់ខ្លួនលោកShonov។