អាជ្ញាធរនិយាយថា ព្យុះត្រូពិក Saola បានបក់ឆ្ពោះទោកាន់កោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ ខណៈកំពុងនាំយកភ្លៀងខ្លាំងទៅកាន់ប្រទេសហ្វីលីពិនភាគខាងជើង ដោយបានកាត់ផ្តាច់អគ្គិសនីដល់ទីក្រុងមួយចំនួន និងកំពុងបង្ខំឲ្យមានការជម្លៀសពលរដ្ឋប្រមាណ ២០០០នាក់។ ទីភ្នាក់ងារអាកាសធាតុនិយាយថា ដោយមានការព្យាករណ៍ព្យុះ Saolaថានឹងបោកបក់ដល់ដីគោកទៅកាន់កោះតៃវ៉ាន់ភាគខាងត្បូងនៅល្ងាចថ្ងៃពុធឬនៅព្រឹកថ្ងៃព្រហស្បតិ៍ ខ្យល់បក់ដែលមានល្បឿនអតិបរមារបស់ព្យុះទីហ្វុងនឹងធ្លាក់ចុះដល់១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសន្ទុះកញ្ជ្រោលឡើងរហូតដល់ ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះត្រូពិកទី៧ នៅប្រទេសហ្វីលីពីន នៅឆ្នាំនេះ ព្យុះ Saola មានល្បឿនខ្យល់បក់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសន្ទុះរហូតដល់២៣០គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីល្ងាចថ្ងៃអាទិត្យ។ ទីភ្នាក់ងារគ្រោះមហន្តរាយនិយាយថា ក្រៅពីខ្យល់បក់ ភ្លៀងនិងការកាត់ផ្តាច់ថាមពលអគ្គិសនី ព្យុះនេះបានបង្ខំឲ្យមនុស្សជិត២ពាន់នាក់ ស្វែងរកទីជម្រកនៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន។
ការិយាល័យអាកាសធាតុបាននិយាយនៅក្នុងសេចក្តីណែនាំថា ទឹកជំនន់ និងបំណាក់ដីបណ្តាលមកពីទឹកភ្លៀង នៅតែត្រូវបានគេរំពឹងទុក ជាពិសេសនៅក្នុងតំបន់នានា ដែលរងគ្រោះខ្លាំងចំពោះគ្រោះមហន្តរាយនេះ។ ខេត្តនានានៅប្រទេសហ្វីលីពីន ភាគខាងជើងស្ថិតក្នុងចំណោមខេត្តផលិតស្រូវ ពោត និងបន្លែ ធំបំផុតរបស់ប្រទេស។
ប្រទេសប្រជុំកោះមួយនេះ មានកោះជាង ៧៦០០កោះ ដែលប្រទេសហ្វីលីពីន មើលឃើញជាមធ្យមមានព្យុះត្រូពិកចំនួន២០ ក្នុងមួយឆ្នាំ ទោះបីជាព្យុះមួយចំនួនបោកបក់ដល់ដីគោកក៏ដោយ។