ប្រទេសចិន៖ ខ្លួនការពារសុវត្ថិភាពជនបរទេស ជុំវិញការរុកកួនតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការបញ្ចេញទឹក នៅហ្វូកូស៊ីម៉ា

2023/08/29 02:49:03 am        208

ដើម្បីឆ្លើយតបទៅនឹងការហៅទូរស័ព្ទទៅប្រទេសជប៉ុន ដែលត្រូវបានគេជឿថា មានប្រភពមកពីប្រទេសចិននោះ ក្រសួងការបរទេសចិន បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទ (ទី២៨ ខែសីហា) នេះ ថា ប្រទេសរបស់ខ្លួនតែងតែការពារសុវត្ថិភាព និងសិទ្ធិស្របច្បាប់ ព្រមទាំងផលប្រយោជន៍របស់ជនបរទេស នៅប្រទេសចិន ស្របតាមច្បាប់ជានិច្ច។

ប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃចន្ទថា ខ្លួនទទួលបានការហៅទូរស័ព្ទរំខានជាច្រើន ដែលទំនងជាហៅចេញមកពីប្រទេសចិន ទាក់ទងនឹងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មហើយពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានហៅការរុកកួននោះថា ជារឿង «គួរឲ្យសោកស្តាយបំផុត»។

ក្រសួងការបរទេសជប៉ុន បាននិយាយថា ការហៅទូរស័ព្ទបែបនេះ បានជំរុញឲ្យអនុរដ្ឋមន្ត្រីការបរទេស លោក Masataka Okano កោះអញ្ជើញឯកអគ្គរដ្ឋទូតចិន។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសជប៉ុន បានរៀបរាប់ថា ការហៅទូរស័ព្ទជាច្រើន ក៏កំពុងកើតមានផងដែរ នៅរោងចក្រជប៉ុន ក្នុងប្រទេសចិន ហើយបានជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការសមស្របភ្លាមៗ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជប៉ុន។

សូមបញ្ជាក់ថា ប្រទេសជប៉ុនបានចាប់ផ្តើមការបង្ហូរទឹក កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) សប្ដាហ៍មុន ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដកបន្ទុកសារធាតុមិនប្រើប្រាស់ពីរោងចក្រ Fukushima ដែលបានរងការបំផ្លិចបំផ្លាញ ៣ដង បន្ទាប់ពីរងការវាយប្រហារដោយរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១ ក្រោយពីមានការរញ្ជួយដីដ៏ខ្លាំងក្លាមួយ ហើយការបញ្ចេញទឹករបស់ជប៉ុននេះ បាននាំឲ្យប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        2
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        62
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm