ស៊ីរី៖ ការបោះឆ្នោតប្រធានាធិបតីស៊ីរីកំពុងប្រព្រឹត្តទៅនៅថ្ងៃពុធនេះ ដោយគេរំពឹងយ៉ាងមុតមាំថា លោកប្រធានាធិបតីកំពុងកាន់តំណែង Bashar al-Assad នឹងឈ្នះនៅអាណត្តិទី៤ នេះទៀត។ បេក្ខជនប្រធានាធិបតី ២រូបផ្សេងទៀតក៏កំពុងចូលរួមការប្រកួតប្រជែងនេះដែរ ប៉ុន្តែបេក្ខជនទាំង២ នោះមានឈ្មោះបោះសំឡេងតិចតួច។

ការបោះឆ្នោតនឹងត្រូវរៀបចំឡើងតែនៅក្នុងតំបន់ទាំងឡាយ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលប៉ុណ្ណោះ។ មានរយៈពេលជាង ១០ឆ្នាំហើយ ចាប់តាំងពីរដ្ឋាភិបាលបង្ក្រាបការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានចាប់ផ្ដើមកកើតជាសង្គ្រាមស៊ីវិល។ លោក Assad បានយកឈ្នះកងកម្លាំងប្រឆាំងរដ្ឋាភិបាល ដោយមានការជួយជ្រោមជ្រែងពីប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តផ្សេងទៀត។ ប្រធានាធិបតីដែលបានកាន់តំណែងរយៈពេល ១២ឆ្នាំមកនេះត្រូវគេរំពឹងថានឹងប្រើការជាប់ឆ្នោតជាថ្មី ដែលបានរំពឹងទុកដើម្បីប្រកាសពីច្បាប់ នៃការគ្រប់គ្រងប្រទេសរបស់លោក។ ប៉ុន្តែកងកម្លាំងក្រុមប្រឆាំង និងសហរដ្ឋអាមេរិកកំពុងរិះគន់ការបោះឆ្នោតនេះ។ ចំណែកអង្គការសហប្រជាជាតិបាននិយាយថា ការបោះឆ្នោតនេះមិនត្រូវបានផ្អែកលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានអំពាវនាវឲ្យរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ៕
អត្ថបទ៖ សុខមាន