ស៊ូដង់៖ កាលពីថ្ងៃច័ន្ទ (២៨សីហា) មេដឹកនាំយោធានៃប្រទេសស៊ូដង់ លោក Abdel Fattah al-Burhan បានទម្លាក់ក្តីសង្ឃឹមនៃកិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាច្រើនខែ ដោយបានរិះគន់កងកម្លាំងគាំទ្ររហ័សដែលជាគូប្រជែង (RSF) ថាជា «ជនក្បត់» ព្រមទាំងបានសន្យាថា នឹងទទួលជ័យជម្នះឲ្យបាន នៅក្នុងសុន្ទរកថារបស់ខ្លួនទៅកាន់ក្រុមទាហាន។
មនុស្សរាប់លាននាក់ត្រូវបានបណ្តេញចេញពីលំនៅឋានរបស់ពួកគេ ហើយវិបត្តិមនុស្សធម៌បានកើនឡើងចាប់តាំងពីជម្លោះរវាងកងទ័ព និងកងកម្លាំង RSF បានចាប់ផ្តើមកាលពីខែមេសា មក។ ការចរចាជាបន្តបន្ទាប់បានបរាជ័យក្នុងការជំរុញឱ្យការប្រយុទ្ធគ្នាត្រូវបញ្ឈប់ទាំងស្រុង។
សុន្ទរកថារបស់លោក Burhan បានធ្ចើឡើងមួយថ្ងៃបន្ទាប់ពីប្រមុខកងកម្លាំង RSF បានសម្តែងការបើកចំហចំពោះកិច្ចពិភាក្សា និងបទឈប់បាញ់រយៈពេលវែង ហើយប៉ុន្មានថ្ងៃបន្ទាប់ពីលោក Burhan បានងើបចេញពីរដ្ឋធានី Khartoum ជាលើកដំបូងចាប់តាំងពីសង្គ្រាមផ្ទុះឡើង។
ភាគីជម្លោះទាំងពីរក៏បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្ដើមការគ្រប់គ្រងទីក្រុង Nyala ក្នុងរដ្ឋដាហ្វួរខាងត្បូង ដោយក្រុមសកម្មជនរាយការណ៍ពីការរងគ្រោះរស់ជនស៊ីវិល ហើយភ្នាក់ងារជំនួយជាច្រើននាក់បាននិយាយថា ទីក្រុងនេះត្រូវបានកាត់ផ្តាច់ពីជំនួយ ឬឧបករណ៍ប្រើប្រាស់ផ្សេងៗផងដែរ៕

