ហៃទី៖ នគរបាលជាតិហៃទី បានប្រកាសថា ពួកគេនឹងបើកការស៊ើបអង្កេតលើអ្នកដែលទទួលខុសត្រូវចំពោះឧប្បត្តិហេតុដែលបណ្តាលឲ្យមនុស្សស្លាប់ដ៏ច្រើនកាលពីថ្ងៃសៅរ៍ នៅពេលដែលមេដឹកនាំព្រះវិហារ បានដឹកនាំអ្នកកាន់សាសនាគ្រិស្តលើការតវ៉ាដោយប្រដាប់អាវុធឆ្លងកាត់តំបន់ដែលគ្រប់គ្រងដោយក្រុមជនអន្ធពាលនៃរដ្ឋធានីព័រអូប្រាំង(Port-au-Prince) ។
លោក Frantz Elbé អគ្គស្នងការនគរបាល បាននិយាយថា ការស៊ើបអង្កេត នឹងជួយធានាថា «ទង្វើមិនសមហេតុផលបែបនេះ នឹងមិនកើតឡើងម្តងទៀតទេ»។
លោក Elbé បានបន្ថែមថា៖«នគរបាលជាតិថ្កោលទោសសោកនាដកម្មដ៏សោកសៅនេះ និងបង្ហាញក្តី អាណិតអាសូរដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ក្រុមជនរងគ្រោះ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃចន្ទ លោក Elbé បានពិពណ៌នាអំពីរបៀបដែលហ្វូងមនុស្សដ៏ច្រើ បានប្រមូលផ្តុំគ្នា នៅពីក្រោយមេដឹកនាំសាសនា លោក Marcorel Zidor កាលពីចុងសប្តាហ៍ដោយពាក់ឯកសណ្ឋានពណ៌បៃតងអូលីវ និងសំលៀកបំពាក់ដែលមានប៉ាក់ឈ្មោះរបស់លោកZidor៕


