អាមេរិក៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសរុស្សីពីបទប៉ុនប៉ងបំភិតបំភ័យ និងបៀតបៀនបុគ្គលិករបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា អតីតបុគ្គលិកស្ថានកុងស៊ុលអាមេរិកម្នាក់ ត្រូវបានចោទប្រកាន់ពីបទប្រមូលព័ត៌មានអំពីសង្គ្រាមនៅអ៊ុយក្រែន ក្នុងនាមទីក្រុងវ៉ាស៊ីនតោន។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASSរបស់រុស្ស៊ី បានដកស្រង់សម្តីសេវាកម្មសន្តិសុខFSB របស់រុស្ស៊ី ដែលនិយាយថា លោក Robert Shonov ជាជនជាតិរុស្ស៊ី បានផ្តល់ព័ត៌មានដល់បុគ្គលិកស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ អំពីមធ្យោបាយនៃការកែណ្ឌទ័ពរបស់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន កំពុងប៉ះពាល់ដល់ការមិនសប្បាយចិត្តខាងនយោបាយនៅក្នុងប្រទេសរុស្ស៊ី មុនពេលការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។
ការចោទប្រកាន់«កិច្ចសហប្រតិបត្តិការលើមូលដ្ឋានសម្ងាត់ជាមួយរដ្ឋបរទេស»អនុវត្តការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារយៈពេល៨ឆ្នាំ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖«ការកំណត់គោលដៅរបស់រុស្ស៊ីលើលោក Shonov ក្រោមលក្ខន្តិកៈកិច្ចសហប្រតិបត្តិការសម្ងាត់» គ្រាន់តែបញ្ជាក់ពីសកម្មភាពគាបសង្កត់កាន់តែខ្លាំងឡើងដែលរដ្ឋាភិបាលរុស្ស៊ី កំពុងធ្វើការប្រឆាំងនឹងពលរដ្ឋរបស់ខ្លួន»៕

