សម្តេចតេជោ អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបជំរាបលា

2023/08/29 06:44:48 pm        886

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ខែសីហា នៅវិមាន៧មករា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងជម្រាបលា។

នៅក្នុងជំនួបនេះសម្ដេចតេជោ បានសំដែងសេចក្តីរីករាយចំពោះវត្តមានលោកជំទាវ ​ដែលបាន​អញ្ជើញមកជួបជាមួយសម្ដេចមុនពេលដែលលោកជំទាវ ចាកចេញពីកម្ពុជាទៅកាន់ការងារថ្មី ជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំស្រីលង្កា និងម៉ាឌីវ​ ក្រោយពីបានធ្វើការនៅកម្ពុជា រយៈកាលដ៏លំបាក ​ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ១៩។

សម្ដេច បានសំដែងការពេញចិត្តចំពោះ ​សហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែយើងមិនបាន ជួយគ្នា​លើគ្រប់បញ្ហាទាំងអស់ក៏ដោយ ​ប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់យើង ​មានភាពល្អប្រសើរ ជាពិសេសការប្រៀបប្រឆាំងនិងកូវីដ១៩ ដែលជាមហន្តរាយ ធំធេង ក្នុងនោះ សហគមន៍អឺរ៉ុប បានផ្ដល់ឲ្យកម្ពុជានូវវ៉ាក់សាំងជាង៩៣ម៉ឺនដូស ​និងឥណទានជិត ៥០០លានដុល្លារ។

ក្នុងការងារជិត៤ឆ្នាំដ៏លំបាកនេះលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសំដែងការពេញចិត្ត ចំពោះកិច្ច​សហប្រតិបត្តិការដែលទទួលបានពី ​រាជរដ្ឋាភិបាលក៏ដូចជាពី ​មន្ត្រីរបស់រដ្ឋាភិបាលទាំងអស់ នូវកិច្ចសហប្រតិ្តការទាំងអស់ទាក់ទងទៅនឹងទំនាក់ទំនងរវាងអាស៊ាន​ និងសហគមន៍អឺរ៉ុប ។ លោកជំទាវ ក៏បានរំលឹកអំពីការដែលបានជួបជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បើកចំហ ពីទំនាក់ទំនង​រវាងកម្ពុជា និងសហគមន៍អឺរ៉ុបបន្តទៀត។

សម្ដេចតេជោ ក៏បានរំលឹក និងថ្លែងអំណរគុណចំពោះការងារដែលបានធ្វើកន្លងមក​ ជាពិសេស ការដែល​បានជួយក្នុងគ្រោះមន្តរាយកូវីដ១៩ និងទី២​ ជួយកសាងស្ថានីយទឹកស្អាត ​នៅបាក់ខែង ដែល​បានជួយឱ្យទីក្រុងភ្នំពេញ និងខេត្ត ជុំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

សម្តេច ក៏បានរំលឹកអំពីកិច្ចប្រជុំកំពូលអាសឹម បានធ្វើអនឡាញប្រសិនបើគ្មានកិច្ច​សាក​ប្រតិបត្តិការដ៏ល្អ ទេគឺយើងមិនអាចធ្វើបានដោយ ​រលូន និងប្រកបដោយជោគជ័យ ក្នុងការ​សម្របសម្រួលជាពិសេសលើចំហររបស់មីយ៉ាន់ម៉ា ។

សម្តេចបានរំលឹកអំពីជំនួបជាហូរហែនាពេលកន្លងមក រវាង កម្ពុជា និងសហគមន៍អឺរ៉ុប នៅ​ព្រុចសែល តាំងពីឆ្នាំ ២០២២កន្លងមក ​ហើយសម្ដេច​មានប្រសាសន៍ថា យើង​គួរបន្តកិច្ច​សហប្រតិបត្តិការ​បំពេញឲ្យគ្នាទៅវិញទៅមក ​ទាំងក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍អឺរ៉ុបផងដែរ ផលប្រយោជន៍ជាងយើងធ្វើការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ៕

អត្ថបទដែលទាក់ទង

កម្ពុជា-អ៊ុយក្រែន ពង្រឹងកិច្ចសហការនិងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/09/21 06:56:07 pm        1
NPA បង្ហាញ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបន្តគាំទ្រកម្ពុជា និង​បេសកកម្ម​មនុស្សធម៌​របស់សម្តេចធិបតី ក្នុងការ​កសាង​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ
2026/09/21 06:41:28 pm        1
អាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
2026/09/21 06:36:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន KCNA៖ កូរ៉េខាងជើងបញ្ជាក់​ថា ទណ្ឌកម្មថ្មីមិនអាចរារាំងការអភិវឌ្ឍរបស់ខ្លួនបានឡើយ

2026/09/21 07:22:19 pm
​អ៊ីស្រាអែលបាន​វាយប្រហារតាមអាកាស និងបាញ់ផ្លោង លើ​តំបន់ជាច្រើន នៅភាគខាងត្បូង​លីបង់
2026/09/21 07:01:14 pm
​ប្រធានាធិបតីអ៊ីរ៉ង់ធ្វើដំណើរទៅកាន់បុរីញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ
2026/09/21 06:59:08 pm
​កម្ពុជា-អ៊ុយក្រែន ពង្រឹងកិច្ចសហការនិងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/09/21 06:56:07 pm
​NPA បង្ហាញ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបន្តគាំទ្រកម្ពុជា និង​បេសកកម្ម​មនុស្សធម៌​របស់សម្តេចធិបតី ក្នុងការ​កសាង​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ
2026/09/21 06:41:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm