អាជ្ញាធរបានរាយការណ៍កាលពីថ្ងៃចន្ទថា កងទ័ពជើងទឹកប្រទេសម៉ិកស៊ិក រឹបអូសបាន កូកាអ៊ីន ៤.៤០០តោន អំឡុងដេញតាមទូកល្បឿនលឿនចំនួន២គ្រឿង នៅសមុទ្រ។
អំឡុងប្រតិបត្តិការដាច់ដោយឡែកចំនួន២ កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ខែ សីហា នៅមហាសមុទ្រប៉ាស៊ីហ្វិកកងទ័ពជើងទឹកបានរកឃើញប្រេងចំនួន៥.២០០លីត្រ និងបានឃុំខ្លួនមនុស្ស១១នាក់។ អ្នកត្រូវឃុំខ្លួនទាំងអស់ ត្រូវបានប្រគល់ទៅឲ្យការិយាល័យរដ្ឋអាជ្ញា។

