អ៊ុយក្រែន និយាយថា ខ្លួនរំដោះបានតំបន់យុទ្ធសាស្ត្រមួយពីដៃរុស្ស៊ី នៅភាគអាគ្នេយ៍

2023/08/29 07:27:54 pm        145

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា ទាហានរបស់ខ្លួន រំដោះបានតំបន់ រ៉ូបូទី (Robotyne នៅភាគអាគ្នេយ៍ និងកំពុងព្យាយាមរុលទៅមុខបន្ថែមទៀតក្នុងភាគខាងត្បូង ក្នុងការវាយបករយៈជាង២ខែមកនេះ ទៅលើ កងកម្លាំងរុស្ស៊ី ដែលកំពុងគ្រប់គ្រងតំបន់នេះ។

យោធាអ៊ុយក្រែន និយាយថា កងទ័ពរបស់ខ្លួន កាលពីសប្ដាហ៍មុនបានលើកទង់ជាតិនៅក្នុងភូមិយុទ្ធសាស្ត្រមួយនេះ និង បានបង្ហោះវីដេអូ បង្ហាញសកម្មភាពយឺតៗ ។ យោធានិយាយថា ក្រោយមកកងកម្លាំងរបស់ខ្លួនបានបើកប្រតិបត្តិការបោសសម្អាត រហូតដល់ពួកគេបានអះអាងការគ្រប់គ្រងកាលពីថ្ងៃចន្ទ ។

អនុរដ្ឋមន្ត្រីការពារជាតិលោកស្រី ហាណា ម៉ាលីយ៉ា (Hanna Maliar) ត្រូវបានដកស្រង់សម្ដីដោយនិយាយកាលពីថ្ងៃចន្ទដោយយោធានេះថា ភូមិយុទ្ធសាស្ត្រ រ៉ូបូទី ត្រូវបានរំដោះបានហើយ។

តំបន់នេះ ស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រ ពីសមរភូមិជួរមុខនៃទីប្រជុំជន អូរីខីវ (Orikhiv) ក្នុងតំបន់ហ្សាប៉ូឌីហ្សា( Zaporizhzhia) ស្ថិតនៅលើផ្លូវដ៏សំខាន់មួយទៅកាន់តំបន់ តុកម៉ាក(Tokmak) ជាផ្លូវ និងស្ថានីយរថភ្លើងដែលកងកម្លាំងរុស្ស៊ីកំពុងកាន់កាប់។

ការដណ្ដើមបានតំបន់តុកម៉ាក នេះ នឹងក្លាយជា ហេតុការណ៍ដ៏សំខាន់បំផុត មួយ ខណៈដែលទាហានអ៊ុយក្រែន វាយសម្រុកខ្លាំងនៅភាគខាងត្បូង ឆ្ពោះទៅសមុទ្រអាសូវ (Azov) ក្នុងការបណ្ដេញរបស់យោធាដែលចង់បំបែកកម្លាំងរបស់រុស្ស៊ី ក្រោយការវាយលុកពេញបន្ទុករបស់ទីក្រុងម៉ូស្គូ កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។

រុស្ស៊ី ពុំបានបញ្ជាក់ពីការវាយរុលទៅមុខរបស់អ៊ុយក្រែនទេ។ ក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ទាហានក្រុងម៉ូស្គូ បានវាយបណ្ដេញការវាយប្រហាររបស់កងកម្លាំងក្រុងគីវ (Kyiv) ជិតតំបន់ រ៉ូបូទី និង តំបន់ វើបូវ៉េ(Verbove)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        165
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        153
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm