កាលពីថ្ងៃចន្ទ (២៨ សីហា) ប្រទេសរុស្ស៊ីបានសន្យានៅអង្គការសហប្រជាជាតិ ក្នុងការបន្តផ្តល់ «ជំនួយគ្រប់ជ្រុងជ្រោយ» ដល់ប្រទេសម៉ាលី ជាទីដែលអ្នកប្រយុទ្ធប្រហែល១.០០០នាក់នៃក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី កំពុងជួយរបបសឹករដ្ឋអាហ្រ្វិកខាងលិចមួយនេះ ប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ក្រុមអ៊ីស្លាមនិយម។

ប្រធានក្រុម Wagner លោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីសប្តាហ៍មុន ហើយបន្ទាប់មកប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានបញ្ជាឱ្យក្រុមអ្នកប្រយុទ្ធ Wagner ចុះហត្ថលេខាលើពាក្យសច្ចាប្រណិធានចំពោះរដ្ឋរុស្ស៊ី។
លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូតរងរបស់អង្គការសហប្រជាជាតិរបស់រុស្ស៊ី បាននិយាយថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ី និងម៉ាលី ព្រមទាំង «ជម្រើសអធិបតេយ្យភាព» នៃដៃគូសន្តិសុខអន្តរជាតិរបស់របបសឹក កំពុងធ្វើឱ្យអតីតដៃគូលោកខាងលិចរបស់យើងនៅមិនបានសុខនោះទេ។
កាលពីក្នុងខែមិថុនា ក្រុមប្រឹក្សាដែលមានសមាជិក១៥រូបនេះ បានបោះឆ្នោតដើម្បីបញ្ចប់បេសកកម្មរក្សាសន្តិភាពរយៈពេលមួយទសវត្សរ៍នៅក្នុងប្រទេសម៉ាលី បន្ទាប់ពីរបបយោធាបានស្នើសុំឱ្យកងកម្លាំងចំនួន១៣.០០០នាក់ (MINUSMA) ចាកចេញភ្លាមៗ ជាទង្វើមួយដែលសហរដ្ឋអាមេរិកបាននិយាយថា ត្រូវបានបង្កើតឡើងដោយក្រុម Wagner៕
