សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៖ កម្ពុជា​យល់​ផលវិបាក​ខ្លាំង​ពី​សង្គ្រាម​ ដូច្នេះ​ទើប​បញ្ជូន​កងទ័ព​ខ្លួន​ចូល​រួមចំណែក​រក្សា​សន្តិភាព​តាម​ប្រទេស​កំពុង​មាន​ជម្លោះ

2021/05/26 06:07:18 pm        147

ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា​ ប្រទេស​កម្ពុជា​ ធ្លាប់​ឆ្លងកាត់​នូវ​សង្គ្រាម​ផ្ទៃក្នុង​របស់​ខ្លួន​យ៉ាងច្រើន ​ហើយ​ផលវិបាក​នៃ​សង្គ្រាម​នេះ​ កម្ពុជា​បាន​យល់​យ៉ាងច្បាស់ ​ដូច្នេះហើយ​បានជា​រាជរដ្ឋាភិបាល​កម្ពុ​ជា​បញ្ជូន​កងទ័ព​របស់​ខ្លួន​ តាម​ការ​ស្នើសុំ​របស់​អង្គការសហប្រជាជាតិ​ (UN) ដើម្បី​រួមចំណែក​ស្វែងរក​សន្តិភាព​នៅ​ប្រទេសមួយ​ចំនួន​លើ​សកលលោក​ ដែល​កំពុង​មាន​ជម្លោះ ។

តាមរយៈ​គណនី​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៦ ​ខែឧសភា ឆ្នាំ​២០២១​នេះ បាន​លើក​ឡើង​ថា​« ដោយ​ធ្លាប់​ហែល​ឆ្លង​នូវ​សង្គ្រាម​អស់​ជាច្រើន​ទសវត្សរ៍​ខ្លួនឯង​ផ្ទាល់ កម្ពុជា​យល់​ច្បាស់​អំពី​ផលវិបាក​នៃ​សង្គ្រាម​។ ហេតុនេះ​ ទើប​យើង​បាន និង​កំពុង​ចូលរួម​យ៉ាងសកម្ម ក្នុងចំណោម​ប្រទេស​ដែល​បាន​បញ្ជូន​កម្លាំង​ បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ ក្នុងន័យ​រួមចំណែក​ស្វែងរក​សន្តិភាព​ជូន​បណ្តា​ប្រទេស​កំពុង​មាន​ជម្លោះ​»​។

សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​បច្ចុប្បន្ន​នេះ កម្ពុជា មាន​កងទ័ព​មួក​ខៀវ​ប្រមាណ​ជាង ៧៣០០​នាក់ ​បាន​ចូលរួម​ការងារ​បេសកកម្ម​ថែរក្សា​សន្តិភាព (UN)​នៅ​តាម​បណ្តា​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​សង្គ្រាម​ចំនួន​៩ ដែល​ប្រទេស​ទាំងនោះ​រួមមាន ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ប្រទេស​ម៉ាលី ឆាដ សាយ​ប្រ៊ុ​យ ស៊ី​រី និង​យេ​ម៉េ​ន ។

សម្រាប់​បច្ចុប្បន្ននេះ វិញ កម្ពុជាមាន​ទ័ព​មួក​ខៀវ​ប្រមាណ​ជិត ៨០០​នាក់ ​បាននិងកំពុង​ឈរជើង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​តាម​ការ​ស្នើសុំ​របស់​អង្គការសហប្រជាជាតិ​ នៅ​ប្រទេស​ចំនួន​៤ រួមមាន ប្រទេស​ស៊ូដង់​ខាងត្បូង ​សាធារណ​រដ្ឋា​អាហ្វ្រិក​កណ្តាល ​លី​បង់ និង​ប្រទេស​ម៉ាលី​។

កងទ័ព​កម្ពុជា បាន​ពលី​ជីវិត​មួយ​ចំនួន​ផងដែរ​នៅតាម​បណ្តា​ប្រទេស​ដែល​ខ្លួន​បាន​កំពុង​បំពេញបេសកកម្ម​ដើម្បី​រួមចំណែក​ថែរក្សា​សន្តិភាព​។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ ហ៊ុន សែន បានប្រកាសថា ​កម្ពុជា​មិនបាន​រាថយ​ក្នុង​ការ​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅកាន់​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​ទាំង​នោះឡើយ​ ផ្ទុយទៅវិញ​កម្ពុជា​មាន​តែ​បង្កើន​ឲ្យ​បាន​ច្រើនជាង​មុន​ទៅទៀត ​ដើម្បី​បញ្ជាក់​ ឲ្យ​ឃើញថា ​កម្ពុជា ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុងន័យ​រួមចំណែក​រក្សា​សន្តិភាព​ រក្សា​សន្តិសុខ​ជូន​មនុស្សជាតិ​នៅ​លើ​ពិភពលោក​ទាំងមូល​នោះ​៕

អត្ថបទ​ ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm