អង្គការសហប្រជាជាតិ កំពុងជាប់គាំងនូវអ្វីដែលលោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គុយតឺរេស ( António Guterres)ហៅថាជា«ការចាកចេញពីប្រទេសម៉ាលី»រយៈពេល៦ខែដែលមិនធ្លាប់មានពីមុនមក តាមបញ្ជារបស់របបយោធារបស់ប្រទេសអាហ្វ្រិកខាងលិច ដែលបាននាំយកទាហានស៊ីឈ្នួលពីក្រុម Wagner របស់រុស្ស៊ី ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការបះបោរឥស្លាម។

បេសកជនពិសេសរបស់UNប្រចាំនៅប្រទេសម៉ាលី លោក El-Ghassim Wane បានដាក់ចេញនូវទំហំប្រតិបត្តិការទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទថា កងរក្សាសន្តិភាព និងនរគបាលទាំងអស់១២.៩៤៧នាក់របស់UN ត្រូវតែបញ្ជូនទៅប្រទេសវិញ ដោយជំរំចំនួន១២និងមូលដ្ឋាន បណ្តោះអាសន្នមួយត្រូវបានប្រគល់ទៅឲ្យរដ្ឋាភិបាលម៉ាលីវិញ ហើយបុគ្គលិកស៊ីវិល១.៧៨៦នាក់ ត្រូវបានបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ។
លោក Issa Konfourou ឯកអគ្គរដ្ឋទូតរបស់ប្រទេសម៉ាលីប្រចាំនៅUN បាននិយាយថា រដ្ឋាភិបាលកំពុងសហការជាមួយបេសកកម្មស្ថិរភាពរួមបញ្ចូលគ្នាពហុភាគីរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលីដែលត្រូវបានគេស្គាល់ថា MINUSMA ប៉ុន្តែបេសកកម្មនេះ នឹងមិនពន្យារពេលកំណត់នោះទេ។
លោក Wane បាននិយាយថា អង្គការសហប្រជាជាតិ ក៏ត្រូវការរុះរើឧបករណ៍កុងតឺន័រសមុទ្រប្រហែល៥.៥០០គ្រឿង និងរថយន្ត ៤. 000គ្រឿង ដែលជាកម្មសិទ្ធិរបស់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសដែលបានរួមចំណែកបុគ្គលិកដល់ MINUSMA ដែលជាប្រតិបត្តិការរក្សាសន្តិភាពដ៏ធំបំផុតទី៤របស់UN។
