មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនៅប្រទេសយ៉េម៉ែន បានព្រមានកាលពីថ្ងៃចន្ទថា ប្រទេសក្រីក្របំផុតរបស់ពិភពអារ៉ាប់នឹងនៅតែគ្រោះថ្នាក់ ដោយសារសង្គ្រាមជាថ្មី លុះត្រាតែក្រុមគូប្រជែងរបស់ប្រទេសនេះ ខិតខំជំរុញឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីមួយ។

លោក Hans Grundberg តំណាងពិសេសរបស់UN ប្រចាំនៅប្រទេសយ៉េម៉ែន បានប្រាប់សារព័ត៌មាន AP ថា ស្ថានភាពនៅក្នុងប្រទេសដែលមានជម្លោះដ៏ផុយស្រួយជិតមួយឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងពួកឧទ្ទាមហ៊ូធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់ បានបរាជ័យក្នុងការបន្តបទឈប់បាញ់ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
ជម្លោះនេះ ត្រូវបានជាប់គាំង ចាប់តាំងពីពេលនោះមក ដោយគ្រាន់តែមានការប៉ះទង្គិចបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែ លោក Grundberg បាននិយាយថា ការបន្តការប្រយុទ្ធគ្នាទាំងអស់ គឺជាការគំរាមកំហែង។
លោក បានបន្តថា៖«ហានិភ័យនៃការផ្ទុះឡើងការប៉ះទង្គិចគឺតែងតែមាន»។ «ស្ថានការណ៍ នៅតែផុយស្រួយ ហើយនឹងនៅតែផុយស្រួយរហូតដល់យើងឈានដល់កិច្ចព្រមព្រៀងមួយ ដែលផ្តល់នូវកិច្ចព្រមព្រៀងឈប់បាញ់មួយ»។