ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមអ្នកជួយសង្គ្រោះ បានបង្កើនកិច្ចប្រឹងប្រែងជម្លៀស នៅប្រទេសចិនភាគកណ្តាលនិងភាគខាងកើត ខណៈភ្លៀងធ្លាក់ឥតឈប់ឈរ បាននាំមកនូវភាពចលាចល និងបណ្តាលឲ្យមានទឹកជំនន់ដ៏គំហុក។
រូបភាពជាច្រើន ដែលត្រូវបានបង្ហាញលើទូរទស្សន៍ CCTV បានបង្ហាញពីក្រុមអ្នកឆ្លើយតបបន្ទាន់ នៅក្នុងខេត្ត Hubei និងខេត្ត Jiangxi បានដើរកាត់កម្រិតទឹកជំនន់ខ្ពស់ ដើម្បីបានទៅដល់ពលរដ្ឋដែលជាប់គាំងខ្លួន មុនពេលជម្លៀសពួកគេតាមទូកជ័រតូចៗ និងតាមខ្សែពួរ។
ប្រទេសចិនបានទប់ទល់ទឹកភ្លៀងនិងទឹកជំនន់ជាច្រើនសប្តាហ៍មកហើយ ក្នុងពេលរដូវក្តៅសើមខុសប្រក្រតី។
កាលពីចុងខែកក្កដា ព្យុះជាច្រើនមកពីព្យុះទីហ្វុង Dokusri បណ្តាលឲ្យមានភ្លៀងឈានដល់កំណត់ត្រាវាយបោកបក់មកលើប្រទេសចិនក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ ដោយទីក្រុងប៉េកាំងកំពុងជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល១៤០មកនេះ។
រដ្ឋាភិបាលចិន បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នជាមុនបន្ថែមទៀតចំពោះទឹកជំនន់ ខណៈព្យុះទីហ្វុង Saola កំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ដោយការព្យាករណ៍រំពឹងថា ព្យុះនេះនឹងមកដល់ខេត្ត Guangdong នៅព្រឹកថ្ងៃសុក្រទី១ ខែកញ្ញា ខាងមុខ។

