Roberto Mancini ដាក់គោលដៅលើកពាន AFC Asian Cup ជាមួយអារ៉ាប៊ីសាអ៊ូឌីត

2023/08/29 09:38:51 pm        467

គ្រូបង្វឹកនៃក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតថ្មីលោក Roberto Mancini បាន​ដាក់គោល​ដៅ​ក្នុង​ការ​ដណ្តើម​ជើង​ឯក AFC Asian Cup ជាលើកដំបូងក្នុងរយៈពេល ២៧ ឆ្នាំសម្រាប់​ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត។

ការលើកឡើងបែបនេះធ្វើឡើងក្នុងសន្និសីតសារព័ត៌មានផ្លូវការ បង្ហាញ​គ្រូ​បង្វឹក​ថ្មី​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់ អារ៉ាប៊ីសាអ៊ូឌីត SAFF នៅរាជធានី Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថ្ងៃចន្ទម្សិលមិញ។

បុរសវ័យ ៥៨ ឆ្នាំរូបនេះបានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក Euro ២០២០ ដោយ​យ​ក​ឈ្នះអ​ង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៅកីឡដ្ឋាន Wembley របស់​អង់គ្លេស​។

មិនតែប៉ុណ្ណោះអ៊ីតាលីក៏បានបំបែកកំណត់ត្រាពិភពលោក ក្រោយលេងមិនចាញ់សោះ ៣៧ ប្រកួត​ជាប់​គ្នា ​តែ​នៅតែមិនអាចមានកៅអីនៅ World Cup ២០២២ នៅកាតាឆ្នាំមុន។

អារ៉ាប៊ីសាអ៊ូឌីតក្រោមការដឹកនាំរបស់លោក Herve Renard កន្លង​មក​បាន​យក​ឈ្នះ​អាហ្សង់ទីន​ប្រកួត​ដំបូង​ក្នុង​ពូលនៅ World Cup ឆ្នាំមុនគួរឱ្យភ្ញាក់ផ្អើល តែមិនអាចឆ្លងផុតវគ្គចែកពូលឡើយ។

លោក Roberto Mancini បានសំរេចចុះហត្ថលេខាដឹកនាំក្រុមអារ៉ាប៊ីសាអ៊ូឌីតដល់ឆ្នាំ ២០២៧ ហើយ​ការ​ប្រកួត​ក្នុង​តំណែងដំបូងគឺដឹកនាំក្រុមប្រកួតមិត្តភាពនៅថ្ងៃទី ៨ ខែកញ្ញា​ខាង​មុខ​ទល់​នឹង​កូស្តារីកា​នៅ​កីឡដ្ឋាន​ St. James Park របស់ Newcastle។

រំលឹកដែរថាលោក Mancini ធ្លាប់ដឹកនាំ Manchester City ឈ្នះជើងឯក English Premier League លើក​ដំបូងក្នុងប្រវត្តិសាស្រ្តក្លិបកាលពីឆ្នាំ ២០១២ ហើយក៏​ធ្លាប់​ចំណាយ​ពេល​ដឹក​នាំ​ក្លិប​អាជីព​មួយ​ចំនួន​ទៀត​ដូចជា Fiorentina, Lazio, Inter Milan, Galatasaray និង Zenit St. Petersburg៕ អត្ថបទ៖នាង​ សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm