U23 កម្ពុជាផ្លាស់ប្ដូរកីឡាករស្ទើរពាក់កណ្ដាល ត្រៀមការប្រកួតជម្រុះ AFC U23 Asian Cup

2023/08/29 09:47:48 pm        6.5 K

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិអាយុក្រោម ២៣​ឆ្នាំ​កម្ពុជា ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024 ពូលJ នៅប្រទេសអារ៉ាប៊ីសាអូឌីតហើយ ដោយការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២៣ ខាងមុខ ។

ប៉ុន្ដែបេសកកម្មរបស់ក្រុមគោព្រៃជំទង់កម្ពុជាលើកនេះ នឹងដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Koji Gyotoku ជំនួសលោក Felix Dalmas ដែលជាប់ភារកិច្ចដឹកនាំក្រុមជម្រើសជាតិកម្ពុជា ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​អន្ដរជាតិ ២ប្រកួត ជាមួយក្រុមភ្ញៀវហុងកុង នាថ្ងៃទី០៧ ខែកញ្ញា និងជួបក្រុមភ្ញៀវម៉ាកាវ នាថ្ងៃ​ទី​១១ ខែកញ្ញាខាងមុខ ។

អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺសមាសភាពកីឡាករ ដែល​ត្រៀម​ប្រកួត​ជម្រុះ​ជើង​ឯក​យុវជន​អាស៊ី​នា​ពេល​ខាងមុខ មានការផ្លាស់ប្ដូរស្ទើរពាក់កណ្ដាលក្រុម នៃកីឡាករ ដែលបាន​ចូលរួម​ប្រកួត​ជើង​ឯក​យុវជន​អាស៊ាន AFF U23 Champinship 2023 នៅប្រទេសថៃ កាលពីថ្មីៗ ។

យោងតាមបញ្ជីឈ្មោះកីឡាករ ២៣រូប ដែលបានបង្ហាញនៅថ្ងៃទី២៨ ខែសីហា រួមមាន​សមាជិក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ៣នាក់, ណាហ្គាវើលដ៏ ៤នាក់, អង្គរថាយហ្គឺរ ៣នាក់, វិសាខា ៥នាក់, បឹងកេត ២នាក់, ព្រៃវែង ២នាក់, ភ្នំពេញក្រោនម្នាក់, គិរីវង់សុខសែនជ័យម្នាក់, ISI ដង្កោសែនជ័យម្នាក់ និង​សាលា​បាល់ទាត់ជាតិបាទីម្នាក់ ។

សម្រាប់បេសកកម្ម នៃការប្រកួតជម្រុះ AFC U-23 Asian Cup 2024 ក្រុមជម្រើសជាតិ U23 កម្ពុជា គឺ​ស្ថិតក្នុងពូលJ ជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត, លីបង់ និងក្រុមជម្រើសជាតិ U23 ម៉ុងហ្គោលី ។ ចំពោះកម្មវិធីប្រកួត ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវលីបង់មុនគេ នាថ្ងៃទី០៦ ខែកញ្ញា មុន​បន្ដ​ជួប​ក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២៣ ខាងមុខ ។

គួរដឹងថា ការប្រកួតវគ្គជម្រុះ នៃព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំទ្វីបអាស៊ីនេះ គឺមាន ៤៣ក្រុមចូលរួម និង​បែងចេញជា ១១ពូល ដើម្បីធ្វើការប្រកួតជម្រុះ ចាប់ពីថ្ងៃទី០៤-១២ ខែកញ្ញា ឆ្នាំ២០២៣ ហើយ​ចម្រាញ់​រក​ក្រុមកំពូលតារាង នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ៤ក្រុម ឡើងទៅជុំ​ផ្ដាច់​ព្រ័ត្រ ជាមួយក្រុមម្ចាស់ផ្ទះកាតា ដែលគ្រោងធ្វើការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ចាប់ពីថ្ងៃទី១៥ ខែ​មេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        108
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        120
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm