វិស័យរដ្ឋ និងឯកជន បើកការប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងវិស័យតិចណូឡូជី

2023/08/29 09:57:40 pm        140

ភ្នំពេញ៖សាកលវិទ្យាល័យខេមតិច សហគ្រិនខ្មែរ និងគណៈកម្មាធិកាសេដ្ឋកិច្ចនិងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក (UN-ESCAP) បានសហការគ្នារៀបចំកម្មវិធីប្រកួតប្រជែងវានុវត្តន៍បច្ចេកវិទ្យា (Innovative Tech Challenge) 

ដើម្បីចូលរួមចំណែកលើកស្ទួយធុរកិច្ចថ្មីការវិនិយោគក្នុងស្រុក និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ជាពិសេសក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មទាក់ទងនឹងវិស័យតិចណូឡូជី។ 

 ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នៅក្នុងកម្មវិធីកាលពីសប្តាហ៍កន្លងទៅនេះ បានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា មានគោលដៅលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ, កសាងសមត្ថភាពសហគ្រិនភាពក្នុង ចំណោមនិស្សិតកម្រិតសាកលវិទ្យាល័យដែលអនាគត ក្លាយជាស្ថាបនិកវ័យក្មេងដែលមានគំនិតច្នៃប្រឌិត និងជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងការចូលរួមជួយដោះស្រាយបញ្ហាសង្គម។ ឯកឧត្តម បានបន្តថា សហគ្រិនខ្មែរ នឹងបន្តគាំទ្រ និងពង្រីកវិសាលភាពនៃកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ និងសហគ្រិនភាពដល់សិស្សានុសិស្សសាកលវិទ្យាល័យ ព្រមទាំងបន្តសហការជាមួយគ្រឹះស្ថានអប់រំ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា។  

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច បានបញ្ជាក់ដែរថា ខេមតិចបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ និងសាកលវិទ្យាល័យ ទាំងក្នុងស្រុក និងនៅបរទេស ដើម្បីជំរុញឲ្យមានការបង្កើតគំនិតថ្មី និងនវានុវត្តន៍សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់សង្គម និង ឧស្សាហកម្ម ក្នុងគោលបំណងជំរុញអោយមានការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅកម្ពុជា។ លោកបន្តថា កម្មវិធីថ្ងៃនេះ គឺជាសក្ខីភាពមួយទៀតដែលបញ្ជាក់ថា ខេមតិច បានត្រៀមខ្លួនគ្រប់ពេលវេលាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយអាទិភាព ក៏ដូចជាចក្ខុវិស័យរបស់រដ្ឋលើការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដែលបង្កើតអោយមានបរិយាកាសអំណោយផលដល់យុទ្ធសាស្រ្តសេដ្ឋកិច្ច និងសង្គមឌីជីថល។

កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ ជាកម្មវិធីមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់សាកលវិទ្យាល័យខេមតិច ក្នុងការជំរុញការស្រាវជ្រាវនវានុវត្តន៍ និងការបណ្តុះគំនិតសហគ្រិនភាពក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ ក្នុងគោលបំណងចម្បង ដើម្បីភ្ញាស់គំនិតធុរកិច្ចថ្មី ព្រមទាំងផ្តល់ជាថវិកាសម្រាប់គាំទ្រដល់ការបង្កើតអាជីវកម្ម, ផ្តល់វគ្គបណ្តុះបណ្តាលការបង្កើតធុរកិច្ចថ្មីដល់និសិ្សតនៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេស និងចូលរួមជាមួយសហគ្រិនខ្មែរ និងរាជរដ្ឋាភិបាល ក្នុងការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា។

សូមបញ្ជាក់ថាកម្មវិធីខាងលើនេះ បានស្វែងរកឃើញម្ចាស់ជ័យលាភីចំនួន ៣ក្រុម មានដូចជា៖ ជ័យលាភីទី១.ក្រុម Tam Dan ទទួលបានថវិកាចំនួន ៣ ៥០០ដុល្លារសហរដ្ឋអាមេរិក។ Tam Dan គឺជាកម្មវិធីទួរសព្ទដៃដែលបានដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តអាចអនុញ្ញាតអោយមាតាបិតា និងអាណាព្យាបាលតាមដានពីសកម្មភាពនៃការសិក្សា និងលទ្ធផលរបស់សិស្សានុសិស្ស។ ជ័យលាភីទី២.ក្រុម VOLTS ទទួលបានថរិកាចំនួន ២ ៥០០ដុល្លារសហរដ្ឋអាមេរិក។ VOLS គឺជាការបង្កើតឧបករណ៍ថ្មីមួយ អាចអោយម្ចាស់រោងចក្រ សហគ្រាសតាមដានសត្ថិនៃការប្រើប្រាស់អគ្គីសនី។ និងជ័យលាភីទី៣. គឺក្រុម Uniflow ទទួលបានថវិកាចំនួន ២ ០០០ដុល្លារសហរដ្ឋអាមេរិក។ Uniflow គឺជាកម្មវិធីគ្រប់គ្រង និងវិភាគកម្រិតខ្ពស់ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង Machine Learning ដែលអាចជួយអោយការងារគ្រប់គ្រងរបស់អ្នកគ្រប់គ្រងហាង រឺម្ចាស់ហាង ដំណើរការបានល្អ ចំពោះការខិតខំប្រឹងប្រែងក្នុងការបង្កើតគំនិតធុរកិច្ចថ្មីនេះ ដែលទទួលបានថវិកាគាំទ្រផ្ទាល់ពីសហគ្រិនខ្មែរ៕ ដោយ ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm