ស៊ីរី ៖ ការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅភាគខាងត្បូងប្រទេសស៊ីរី បានអូសបន្លាយដល់សប្តាហ៍ទីពីរ ដោយក្រុមបាតុករគ្រវីទង់ជាតិចម្រុះពណ៌នៃសហគមន៍ជនជាតិភាគតិចនិកាយដ្រូស(Druze) ដុតបដារដ្ឋាភិបាលរបស់ប្រធានាធិបតី លោក បាសា អាសាដ ( Bashar Assad) និងនៅចំណុចមួយ បានឆ្មក់ចូលការិយាល័យ ជាច្រើននៃគណបក្សកាន់អំណាចរបស់លោក។
ការតវ៉ាដំបូង ត្រូវបានជំរុញដោយការកើនឡើងនៃអតិផរណា និងសេដ្ឋកិច្ចដែលកំពុងហែកហួរដោយសង្រ្គាម ប៉ុន្តែបានផ្លាស់ប្តូរការផ្តោតអារម្មណ៍យ៉ាងឆាប់រហ័ស ដោយមានអ្នកដើរហែក្បួន អំពាវនាវឲ្យផ្តួលរំលំរដ្ឋាភិបាលលោកអាសាដ។
ក្រុមបាតុកម្មបានប្រមូលផ្តុំនៅខេត្តស្វេដា (Sweida)ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដែលជាតំបន់បេះដូងនៃទីក្រុងប្រកាន់និកាយដ្រូស(Druze)របស់ប្រទេសស៊ីរី ដែលភាគច្រើនបានស្នាក់នៅក្រៅផ្ទះក្នុងអំឡុងពេលជម្លោះដ៏រ៉ាំរ៉ៃរវាងលោកអាសាដ និងអ្នកដែលព្យាយាមផ្តួលរំលំលោក។
នៅកន្លែងមួយដែលនឹកស្មានមិនដល់នៅក្នុងមូលដ្ឋានរបស់ក្រុមDruze ក្រុមអ្នកតវ៉ាបានបណ្តេញសមាជិកនៃគណបក្សBaath របស់លោកអាសាដចេញពីការិយាល័យរបស់ពួកគេ បិទទ្វារ និងបាញ់ថ្នាំពាក្យស្លោកប្រឆាំងរដ្ឋាភិបាលនៅលើជញ្ជាំង។

