សេតវិមាន៖ លោក បៃដិន នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងជួបមេដឹកនាំសំខាន់ៗ នៅខែកញ្ញា

2023/08/29 10:41:21 pm        66

អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាខែក្រោយ ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសនេះពិភាក្សាអំពីបញ្ហានានា ដោយរាប់ចាប់ពីបច្ចេកវិទ្យា និងសេដ្ឋកិច្ច រហូតដល់ស្ថិរភាព ក្នុងតំបន់ ព្រមទាំងបម្រែបម្រួលអាកាសធាតុ ខណៈដែលក្រុងវ៉ាស៊ីនតោន សម្លឹងដល់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងតំបន់ ដែលប្រទេសចិន មានឥទ្ធិពលកាន់តែខ្លាំងឡើង។

សេតវិមាន បានឲ្យដឹងថា អំឡុងទស្សនកិច្ចនោះ លោក បៃដិន នឹងជួបជាមួយអគ្គលេខាបក្សកុម្មុយនីស្ត លោក Nguyen Phu Trong (ង្វៀន ភូ ទ្រុង) និងមេដឹកនាំកំពូលវៀតណាមផ្សេងទៀត នៅទីក្រុងហាណូយ នាថ្ងៃទី១០ ខែកញ្ញា មុនពេលធ្វើដំណើរទៅកាន់រដ្ឋ Alaska ដើម្បីធ្វើពិធីរំលឹកខួបនៃការវាយប្រហារមកលើសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

ទីក្រុងវ៉ាស៊ីនតោន មានបំណងចង់ធ្វើឲ្យទំនាក់ទំនងជាមួយទីក្រុងហាណូយកាន់តែប្រសើរឡើង ដោយចាត់ទុកថា ប្រទេសនេះ គឺជាដៃគូដ៏សំខាន់ក្នុងតំបន់ នៅពេលដែលទំនាក់ទំនងរបស់អាមេរិកជាមួយទីក្រុងប៉េកាំងកាន់តែតានតឹងឡើង។ ទន្ទឹមនឹងនោះដែរ វៀតណាមត្រូវតែថ្លឹងថ្លែងនូវប្រតិកម្មរបស់អ្នកជិតខាងដ៏មានឥទ្ធិពលរបស់ខ្លួន ខណៈដែលចិនកាន់តែរុលទៅមុខដោយមិនរអា។

ក្រុងវ៉ាស៊ីនតោន ផ្តោតសំខាន់លើប្រទេសវៀតណាម ដោយចាត់ទុកថា ជាដៃគូក្នុងតំបន់ដ៏សំខាន់ ជាពិសេស នៅពេលដែលការចងចាំនៃសម័យសង្គ្រាមវៀតណាម កាន់តែរសាត់បាត់បន្តិចម្ដងៗ។ កាលពីខែមីនា លោក បៃដិន និងលោក Trong បានជជែកពិភាក្សាគ្នាតាមទូរស័ព្ទ ខណៈដែលបន្ទាប់មករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅទស្សនកិច្ចប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅមួយខែក្រោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm