
អាជ្ញាធរការពារជាតិនៃកោះតៃវ៉ាន់ បានព្រមាននៅថ្ងៃអង្គារនេះអំពីលទ្ធភាព«ការកើនឡើងភ្លាមៗ»នៃភាពតានតឹងផ្នែកយោធា បន្ទាប់ពីបានរាយការណ៍ពីសកម្មភាពយោធាចិនជាថ្មីរួមទាំងយន្តហោះចម្បាំងឆ្លងកាត់ខ្សែបន្ទាន់មេដ្យានដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់។
កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដែលប្រទេសចិនអះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែររយៈពេលបីឆ្នាំនៃការកើនឡើងសម្ពាធយោធាពីទីក្រុងប៉េកាំង ដែលភាគច្រើនជាទម្រង់នៃកងទ័ពអាកាសរបស់ចិន ហោះហើរនៅជិតកោះនេះ។
អាជ្ញាធរការពារជាតិ បាននិយាយថា កាលពីព្រឹកថ្ងៃអង្គារនេះ ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន១២ គ្រឿងនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ដែលក្នុងនោះ៧គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនសមុទ្រ យន្តហោះចម្បាំង J-10 ចំនួន៦គ្រឿង និងយានដ្រូនមួយគ្រឿង។
អាជ្ញាធរការពារជាតិកោះនេះ បាននិយាយថា នាវាចិនចំនួន៥គ្រឿង ក៏បានអនុវត្ត«ការល្បាតត្រៀមប្រយុទ្ធ» ដោយមិនបានផ្តល់ទីតាំងនោះទេ។