
ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យទឹកទន្លេព្រហ្មបុត្រឡើងប្រៀបច្រាំងនៅក្នុងរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា ហើយនិងបណ្តាលឲ្យទឹកទន្លេជន់លិចតំបន់លិចទឹកនៅក្បែរនោះកាលពីថ្ងៃចន្ទ ។
ដើមឈើ និងខ្ទម រងការជន់លិច ពេលដែលទឹកទន្លេហូរយ៉ាងហូរហៀ ហើយក្រុមអ្នកស្រុកនាំគ្នាចាត់វិធានការដំបូងដោយប្រើបាវខ្សាច់ទប់ទឹកការពារផ្ទះរបស់ពួកគេ ។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ដំណាំលើផ្ទៃដីជាង ៣ពាន់ហិចតា ត្រូវបានជន់លិចនៅតំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងរដ្ឋ Assam ។
ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរចាប់តាំងពីថ្ងៃអាទិត្យ បណ្តាលឲ្យកើតមានផលរំខានជាច្រើនដល់អ្នកស្រុក ស្របពេលដែលពួកគេស្វែងរកទីជម្រក និងផ្លាស់ទីទៅកាន់ទីទួលខ្ពស់ ។
លោក Manpreet គឺជាអ្នកស្រុកមួយរូប និយាយថា កម្រិតទឹកទន្លេបានកើនឡើង ចាប់តាំងយប់ថ្ងៃម្សិលមិញមកម្ល៉េះ ។ កម្រិតទឹកដ៏គ្រោះថ្នាក់គឺ ១០៥,៧មីលីម៉ែត្រ ហើយនៅព្រឹកនេះ កម្រិតទឹកបានកើនឡើងដល់ ១០៥,៨១មីលីម៉ែត្រ ។ ដូច្នេះហើយវាបានឆ្លងផុតកម្រិតគ្រោះថ្នាក់ ហើយទីក្រុងស្ថិតនៅក្នុងគ្រោះថ្នាក់ ។
ភ្លៀងមូសុងវស្សា បានកើតឡើងរាល់ឆ្នាំនៅរដ្ឋ Assamបង្កឲ្យកើតមានទឹកជំនន់ និងបំណាក់ដី ដែលបង្ខំឲ្យក្រុមអ្នកស្រុកជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងទុកចោលទ្រព្យសម្បត្តិរបស់ពួកគេ ៕