
កូនស្រីរបស់លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃដែលជាប់ពន្ធនាគារ នៅថ្ងៃអង្គារនេះបាន និយាយថាចំណាត់ការណាមួយដើម្បីស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រសម្រាប់ឪពុករបស់លោកស្រីនឹងផ្អែកលើរូបលោកផ្ទាល់ ហើយដំណើរការបែបនេះនឹងត្រូវការពេលវេលា។
នៅក្នុងការថ្លែងលើកដំបូងរបស់លោកស្រី លើប្រធាបទនេះចាប់តាំងពីការវិលត្រឡប់របស់ឪពុករបស់លោកស្រីកាលពីសប្តាហ៍មុន បន្ទាប់ពីការនិរទេសខ្លួនឯងរយៈពេល១៥ឆ្នាំ លោកស្រី ផែថងឋាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បាននិយាយថាលោកThaksin ដែលត្រូវជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍ ដែលនឹងជាបញ្ហាមួយដើម្បីបន្តបញ្ហាដោយខ្លួនលោកផ្ទាល់។ លោកស្រីផែថងថាន បានប្រាប់អ្នកសារព័ត៌មានថា សេចក្តីពង្រាងសំណើរសុំលើកលែងទោស ត្រូវចំណាយពេល ហើយវាអាស្រ័យលើលោកផ្ទាល់ដើម្បីជ្រើសរើសពេលវេលា និងដំណើរការ។
លោកស្រី ផែថងថាន បាននិយាយអំពីការលើកលែងទោស ថាលោកកំពុងធ្វើរឿងនេះដោយខ្លួនលោកផ្ទាល់ហើយវាជាសេរីភាពក្នុងការសម្រេចចិត្តរបស់លោក។ លោកស្រីផែថងថាន ជាសមាជិកជាន់ខ្ពស់របស់គណបក្សភឿថៃ ដែលដឹកនាំរដ្ឋាភិបាលនៅពេលខាងមុខនេះ បាននិយាយមួយថ្ងៃបន្ទាប់ពីបានទៅសួរសុខទុក្ខឪពុករបស់លោកស្រី នៅមន្ទីពេទ្យនិងបាននិយាយថា លោកស្រីមានការព្រួយបារម្ភអំពីជំងឺបេះដូងរបស់លោក។
លោក Thaksin មានអាយុ៧៦ឆ្នាំ ត្រូវបានផ្ទេរពីពន្ធនាគារទៅកាន់មន្ទីពេទ្យនគរបាលក្រុងបាងកកកាលពីសប្តាហ៍មុន រយៈពេលពីរបីម៉ោងក្នុងពេលចូលទៅក្នុងពន្ធនាគារនៅយប់ដំបូង ដោយត្អូញត្អែរពីការឈឺចាប់ដើមទ្រូងនិងមានសម្ពាធឈាមឡើងខ្ពស់។ ការវិលត្រលប់របស់លោក Thaksin ដែលបានរង់ចាំជាយូរមកហើយ ស្របគ្នាជាមួយលោក Srettha Thavisin ជាសមម្ព័ន្ធមិត្ត ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតសភា នៅថ្ងៃតែមួយនោះ។