កិច្ចសហប្រតិបត្តិការលើវិស័យមាត្រាសាស្ត្រកម្ពុជា-ចិន នឹងចូលរួមចំណែកធ្វើឲ្យមានសន្តិភាព ស្ថិរភាពក្នុងតំបន់

2023/08/30 12:49:53 am        337

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន អបអរសារទ ចំពោះសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការផ្នែកមាត្រាសាស្ត្រជាមួយគ្នា នៅក្នុងសន្និសីទកិច្ចសហប្រត្តិការមេគង្គ-ឡានឆាង លើកទី៤ ហើយភាគជាដៃគូលើវិស័យមាត្រាសាស្ត្រនេះ នឹងបានចូលរួមចំណែកធ្វើឲ្យមានស្ថិភាព សន្តិភាព និងវិបុលភាព នៅក្នុងតំបន់ផងដែរ ។

ដោយសន្និសីទនេះ ក៏ធ្វើឡើងស្របពេលផងដែរនៃខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ។

ក្នុងសុន្ទរកថាតាមប្រព័ន្ធអនឡាញជូនអង្គសន្និសីទ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា មាត្រាសាស្ត្រ ដែលជាវិទ្យាសាស្ត្រនៃការវាស់វែង មានសារៈសំខាន់ណាស់សម្រាប់សង្គមសម័យទំនើប ដោយវាគាំទ្រការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ លើកកម្ពស់ស្តង់ដារឧស្សាហកម្ម និងការពារសុវត្ថិភាព និងសុខភាពសាធារណៈ ដើម្បីទទួលស្គាល់នូវសារៈសំខាន់នេះ កម្ពុជា-ចិន បានបោះជំហានយ៉ាងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរជំនាញក្នុងវិស័យមាត្រាសាស្ត្រ ។

ឯកឧត្តម បានបន្តថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលវិជ្ជមានទៅលើឧស្សាហកម្ម ដែលនាំឱ្យមានការវាស់វែងច្បាស់លាស់ និងបង្កើនផលិតភាព និងសូមថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះការគាំទ្រ និងមិត្តភាពដែលមិនផ្លាស់ប្តូរនេះ ហើយមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការផ្នែកមាត្រាសាស្ត្រនេះ នឹងបន្តរីកចម្រើន នាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៦៥ឆ្នាំកន្លងមកនេះ កម្ពុជា និងចិន បានកសាងទំនាក់ទំនងការទូតដ៏រឹងមាំ និងស្វាហាប់ ក្រោមកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន និងបានបង្កើនការយោគយល់គ្នាទៅវិញទៅមក ទំនុកចិត្ត និងមិត្តភាព ។ 

ដោយឡែកក្នុងវិស័យមាត្រាសាស្ត្រ អ្នកជំនាញចិន បានផ្តល់ជំនួយបច្ចេកទេសដ៏មានតម្លៃ និងបានផ្ទេរចំណេះដឹងជាច្រើនដល់កម្ពុជា ដែលកិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវស្តង់ដារវាស់វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរផងដែរ ។ ក្នុងសន្និសីទលើកទី៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់មេដាយសហមេត្រី ដល់ឥស្សរជនចិនចំនួន បីរូប ដោយទទួលស្គាល់ការរួមចំណែកដ៏ឆ្នើមរបស់ពួកគេ ចំពោះកិច្ចសហប្រតិបត្តិការផ្នែកមាត្រាសាស្ត្រ ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm