បូលីវី៖ ក្រុមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សាកសពមនុស្ស៣នាក់ ត្រូវបានរកឃើញ បន្ទាប់ពីបំណាក់ដីនៅក្នុងអណ្តូងរ៉ែមួយក្នុងទីក្រុង Mapiri ប្រទេសបូលីវី កាលពីថ្ងៃអង្គារ (២៩ សីហា)។
កាលពីថ្ងៃអាទិត្យ (២៧ សីហា) បំណាក់ដីមួយបានធ្វើឲ្យកម្មកររ៉ែជាច្រើននាក់ជាប់នៅក្នុងដី។ យោងតាមអ្នករស់រានមានជីវិតដែលបានសម្ភាសនៅតំបន់គ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយអ្នករុករករ៉ែមិនអាចគេចខ្លួនបានឡើយ។
ឮយោងតាមលោក Juan Carlos Calvimontes អនុរដ្ឋមន្ត្រីការពារជនស៊ីវិលរបស់ប្រទេសបូលីវី បានឲ្យដឹងថា គេមិនច្បាស់ថាមានមនុស្សប៉ុន្មាននាក់នៅជាប់ក្រោមដីនៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកនៅតែបន្តនៅទីតាំងកើតហេតុនោះ៕

