Everton ទិញបានខ្សែប្រយុទ្ធព័រទុយហ្កាល់ Beto ពី Udinese តម្លៃ ៣០ លានផោន

2023/08/30 05:24:52 pm        287

ក្លិបបាល់ទាត់អង់គ្លេស Everton បានសំរេចក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធព័រទុយហ្កាល់ Beto ពីក្លិបអ៊ីតាលី Udinese តម្លៃប្រមាណ ៣០ លានផោន។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៤ ឆ្នាំនៅកីឡដ្ឋាន Goodison Park ក្លាយជាកីឡាករទី ៥ ដែលផ្លាស់មកកាន់ Everton រដូវក្តៅនេះ។

Everton សង្ឃឹមថា Beto ដែលស៊ុតបញ្ចូលទីបាន ១០ គ្រាប់ឱ្យ Udinese រដូវកាល​មុន​នឹង​អាច​ជួយ​នៅ​តំបន់ប្រយុទ្ធដែលកំពុងរកគ្រាប់បាល់មិនបានសោះគិតត្រឹម ៣ សប្តាហ៍នៅ English Premier League រដូវកាលនេះ។

Beto បានឱ្យដឹងថា ការផ្លាស់មកកាន់ Everton មិនមែនជាការពិបាកសំរេចចិត្តឡើយ តែគឺ​ជា​ការ​ដើរ​តាម​និមិត្តរូបរបស់ខ្លួនម្នាក់ដែលធ្លាប់ជាខ្សែប្រយុទ្ធនៅទីនេះដែរគឺខ្សែប្រយុទ្ធកាមេរូន Samuel Eto’o។

Everton ដែលស្ថិតក្រោមការដឹកនាំរបស់លោក Sean Dyche កំពុងឈរបាតតារាងនៅ Premier League ក្រោយចាញ់ទាំង ៣ ប្រកួត។

Everton រដូវកាលនេះបាននាំយកកីឡាករបួននាក់មុន Beto មកដល់រួមមានខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំ​ព័រទុយហ្កាល់ Youssef Chermiti ពី Sporting Lisbon តម្លៃ ១៥ លានផោន ជើងចាស់ Ashley Young ខ្សែប្រយុទ្ធ Arnaut Danjuma និង Jack Harrison ក្នុងលក្ខខណ្ឌខ្ចី៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        273
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        334

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm