ក្លិបបាល់ទាត់ Fulham បានសំរេចក្នុងការចុះហត្ថលេខានាំយកខ្សែការពារប៊ែលហ្ស៊ិក Timothy Castagne ពីក្លិបដែលធ្លាក់ទៅហើយ Leicester City។
កីឡាករវ័យ ២៧ ឆ្នាំបានចុះហត្ថលេខារយៈពេល ៤ ឆ្នាំក្រោយចំណាយពេល ៣ ឆ្នាំនៅ Leicester City។
Timothy Castagne បង្ហាញខ្លួនសរុបឱ្យ Leicester City ១១២ ប្រកួតរកបាន ៥ គ្រាប់ និងជាប់ជម្រើសដំបូងជានិច្ច ៣៧ ប្រកួតនៅ Premier League រដូវកាលមុនតែ Leicester មិនអាចរក្សាខ្លួននៅក្របខណ្ឌកំពូលបាន។

រដូវកាលថ្មីនេះ Castagne មិនទាន់បានចូលលេងឡើយនៅ Leicester City ក្រោមការដឹកនាំរបស់ Enzo Maresca មុនពេលទទួលបានការផ្លាស់មកកាន់ Fulham នេះ។
Timothy Castagne បានក្លាយជាកីឡាករ ៤ ដែលផ្លាស់មកកាន់ Fulham រដូវកាលថ្មីនេះបន្ទាប់ពី Adama Traore, Raul Jimenez និង Calvin Bassey។
Fulham កំពុងឈរលេខ ១២ នៅ Premier League រដូវកាលថ្មីនេះក្រោយ ៣ ប្រកួតឈ្នះ ១ ស្មើ ១ ចាញ់ ១ ខណៈសប្តាហ៍ទី ៤ នេះត្រូវធ្វើដំណើរទៅទឹកដី Manchester City៕ អត្ថបទ៖នាង សុភាវុធ
