UN៖អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់១៨៣នាក់ ត្រូវបានគេសម្លាប់ ចាប់តាំងពីខែកក្កដា នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងតំបន់អាមហារ៉ា ( Amhara)នៃប្រទេសអេត្យូពី ខណៈដែលខ្លួនបានអំពាវនាវឲ្យបញ្ចប់ការសម្លាប់មនុស្ស អំពើហិង្សា និងការរំលោភសិទ្ធិ។
ភាពតានតឹងនៅក្នុងតំបន់ភាគខាងជើង បានកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីការបញ្ចប់សង្គ្រាមបំផ្លិចបំផ្លាញនៅក្នុងតំបន់ជិតខាងគឺទីហ្គ្រេ (Tigray) ដែលបានទាក់ទាញក្រុមយុទ្ធជនពីតំបន់អាមហារ៉ាផងដែរ។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោកស្រី ម៉ាតា ហ៊ូតាដូ (Marta Hurtado) បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្សដែលកាន់តែយ៉ាប់យ៉ឺន នៅក្នុងតំបន់មួយចំនួននៃប្រទេសអេត្យូពី។
«នៅក្នុងតំបន់អាមហារ៉ា បន្ទាប់ពីមានការផ្ទុះឡើងនៃការប៉ះទង្គិចគ្នារវាងយោធាអេត្យូពី និងកងជីវពលហ្វាណូ (Fano) ក្នុងតំបន់ និងការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃទី៤ ខែសីហា ស្ថានភាពនោះ កាន់តែអាក្រក់ទៅៗ៕

