ហ្វាំងឡង់៖ ក្រសួងមហាផ្ទៃ បាននិយាយថា ប្រទេសហ្វាំងឡង់ បានបញ្ចប់ការរាប់ចំនួនលេណដ្ឋានដែលមានស្រាប់របស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលជំរុញដោយការលុកលុយរបស់ប្រទេសជិតខាងគឺរុស្សីទៅលើអ៊ុយក្រែន កាលពីឆ្នាំមុន ហើយបានរកឃើញថាវាមានចំនួន ៥០.៥០០នៃចំនូនសរុប។
ប្រទេសហ្វាំងឡង់ បានចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ ក្នុងខែមេសា ក្នុងការផ្លាស់ប្តូរគោលនយោបាយសន្តិសុខជាប្រវត្តិសាស្ត្រ ប៉ុន្តែ ប្រទេសនេះបានបន្តរៀបចំសម្រាប់លទ្ធភាពនៃជម្លោះជាមួយប្រទេសរុស្ស៊ីអស់ជាច្រើនទសវត្សរ៍ បន្ទាប់ពីបានប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងឈ្លានពានរបស់សហភាព សូវៀតក្នុងអំឡុងសង្គ្រាមលោកលើកទី២។
ប្រទេសអឺរុបខាងជើង (Nordic) ដែលមានការប្រុងប្រយ័ត្ន បានធ្វើការសាងសង់ជម្រកសង្គ្រោះបន្ទាន់ជា កាតព្វកិច្ច នៅក្រោមប្លុកផ្ទះល្វែង និងអគារការិយាល័យ នៅដើមទសវត្សរ៍ឆ្នាំ១៩៥០ ដែលបញ្ជាក់ពីចំនួនខ្ពស់បច្ចុប្បន្នរបស់ពួកវាទាំងនោះ។
ក្រសួងបាននិយាយថា ជំរឿនរបស់រដ្ឋាភិបាលបានសន្និដ្ឋានថា ប្រទេសខាងអឺរុបខាងជើងដែលមានប្រជាជនចំនួន ៥,៥លាននាក់មានលេណដ្ឋានចំនួន ៥០.៥០០ ដែលអាចដាក់ប្រជាជនចំនួន ៤.៨លាននាក់ នៅក្នុងនោះ ក្នុងករណីមានអាសន្ន ឬការវាយប្រហារកើតឡើង៕

