មេដឹកនាំគណបក្សប្រឆាំង៖ភាពឯកោរបស់ប្រទេសបេឡារុសប្រឈមនឹងធ្វើឲ្យពលរដ្ឋជាប់ក្នុងស្ថានភាពដ៏លំបាក

2023/08/30 06:20:26 pm        413

បេឡារុស៖ គណបក្សប្រជាធិបតេយ្យ ជាគណបក្សប្រឆាំងនៅប្រទេសបេឡារុស ដែលកំពុងនិរទេសខ្លួន កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលវិបាកនៃភាពឯកោកាន់តែកើនឡើងរបស់ប្រទេសរបស់ពួកគេ ដោយ សារតែសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីក្នុងសង្គ្រាមលើអ៊ុយក្រែន។

ពួកគេ បារម្ភថា រដ្ឋបាល់ទិកដែលកំពុងរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនជាមួយប្រទេសបេឡារុស ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីសង្គ្រាមរបស់ទីក្រុងមូស្គូ នឹងធ្វើឲ្យប្រជាជនរបស់ខ្លួនជាប់នៅក្រោមរបបផ្តាច់ការរបស់ប្រធានាធិបតីបេឡារុស គឺលោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko)។

ប្រទេសប៉ូឡូញ មានផែនការបញ្ជូនកងទ័ពចំនួន១០.000 នាក់ទៅកាន់ព្រំដែនជាមួយប្រទេសបេឡារុស ខណៈដែលប្រទេសលីទុយអានីកាលពីសប្តាហ៍មុន បានបិទច្រកព្រំដែនចំនួនពីរ។ សហរដ្ឋអាមេរិកក្នុងខែនេះ បានព្រមានពលរដ្ឋអាមេរិកនៅក្នុងប្រទេសបេឡារុសឲ្យចាកចេញពីប្រទេសជាបន្ទាន់ ដោយនិយាយថា ការបិទបន្ថែមទៀតនៅតាមព្រំដែនជាមួយប្រទេសលីទុយអានី ឡាតវី និងប៉ូឡូញ ដូចការរំពឹង   ទុក។

លោកស្រី ស្វៀតថ្លាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) មេដឹកនាំប្រជាធិបតេយ្យបេឡារុសដែលកំពុងនិរទេសខ្លួននៅទីក្រុងវីលនីញូស (Vilnius) កំពុងព្រមានថា បេឡារុស មិនគួរត្រូវបានទុកជារង្វាន់លួងលោម»សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើអឺរ៉ុប និងប្រទេសលោកខាងលិច បិទប្រទេសនេះ ចំពេលការប្រយុទ្ធ ដើម្បីអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm