ហុងឌុយរ៉ាស់៖ ក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីហុងឌុយរ៉ាស់ លោកស្រី ស៊ីម៉ារ៉ា កាស្ត្រូ(Xiomara Castro) បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ បន្ទាប់ពីការអំពាវនាវរបស់លោកស្រីឲ្យធ្វើបាតុកម្ម ដើម្បីជំរុញឲ្យសភាបោះឆ្នោតអគ្គមេធាវី និងអគ្គមេធាវីរងថ្មី សម្រាប់ប្រទេសអាមេរិកកណ្តាលមួយនេះ។
ក្រុមបាតុករ បានដើរក្បួននៅតាមផ្លូវនានាពីវិមានប្រធានាធិបតី ទៅកាន់សភាជាតិ ក្រោមវត្តមានសន្តិសុខតឹងតែងដោយមាននគរបាល១.៥០០នាក់ និងបុគ្គលិកយោធា៥០០នាក់។
ការបោះឆ្នោតតម្រូវឲ្យសន្លឹកឆ្នោតយ៉ាងហោចណាស់អនុប្រធាន៨៦រូបក្នុងចំណោម១២៨រូប ដែលអាចបង្កើតអង្គនីតិបញ្ញតិ ប៉ុន្តែសម័យប្រជុំនីតិបញ្ញតិ ត្រូវបានផ្អាក ឬលុបចោល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយសារតែភាពមិនចុះសម្រុងគ្នារវាងគណបក្សកាន់អំណាច គឺគណបក្សសេរី(Free Party) និងគណបក្សប្រឆាំងផាត់ទីដូ ណាស្យូណាល់(Partido Nacional) ។
អគ្គមេធាវីបច្ចុប្បន្ន របស់ប្រទេសហុងឌុយរ៉ាស់ លោក Oscar Chinchilla និងអគ្គរងរបស់លោក លោក Daniel Sibrian ត្រូវបានកំណត់ពេលបញ្ចប់អាណត្តិនៅថ្ងៃព្រហស្បតិ៍ទី៣១ ខែសីហានេះ៕

