រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ ដើម្បីឱ្យការងារមានតម្លាភាព

2023/08/30 07:30:32 pm        816

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ប្រកាសលុបបំបាត់ នូវវប្បធម៌អន្តរាគមន៍នានា ​ដើម្បីឱ្យការងារប្រព្រឹត្តទៅមានតម្លាភាព ធ្វើឱ្យ​ប្រជាពលរដ្ឋមានជំនឿទុកចិត្ត មិនមានកំហឹង ​និងមិនឱ្យកើតមានបញ្ហាអយុត្តិធម៌ក្នុងសង្គម ។

នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ​នៃអគ្គនាយកដ្ឋានមួយចំនួន ចំណុះឱ្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ​ខែសីហា នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បញ្ហា​អន្តរាគមន៍ មានច្រើន ដែលកន្លងមក មានករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហើយអ្នក​អន្តរាគមន៍នោះ ក៏ត្រូវបានឃាត់ខ្លួន និងផ្ដន្ទាទោស ហើយបញ្ហាអន្តរាគមន៍មួយទៀត គឺការតែងតាំង​តួនាទី ដែលបញ្ហានេះ ក៏ត្រួត ពិនិត្យ និងត្រូវធ្វើឱ្យគ្រប់លក្ខណៈ ជាពិសេសទៀតនោះ ការអន្តរាគមន៍ ​អាចមានផលប៉ះពាល់ដល់ប្រទេសជាតិដែលនេះជាចំណុចសំខាន់ ។

ឯកឧត្តម បានបន្តថា មួយវិញទៀត ​ត្រូវលុបបំបាត់ឱ្យបាន​ ក្នុងការនាំយកកងកម្លាំងទៅការពារដី ឯកជន ដែលមានជម្លោះ​ មិនមានផ្ដល់អត្ថប្រយោជន៍រួម ​ហើយបើមាន ត្រូវពិនិត្យក្នុងការដាក់​ទោសទណ្ឌ ​ព្រោះមិនអាចយកកងកម្លាំងទៅប្រើប្រាស់លើការងារបុគ្គលបានទេ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមថា ​ពាក់ព័ន្ធនឹងការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ​ គ្រប់ស្ថាប័ន អង្គភាព ចំណុះឱ្យក្រសួងមហាផ្ទៃ ត្រូវកំណែទម្រង់នូវចំណុចមួយចំនួនផងដែរ ដើម្បីឱ្យការផ្ដល់​សេវាកាន់ តែឆាប់រហ័ស ខណៈការងារខ្លះ នៅមានភាពយឺតយ៉ាវ បង្កការរំខានដល់​ប្រជាពលរដ្ឋ​អ្នកទទួលសេវា ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញបន្ថែមទៅដល់អគ្គនាយក ​នៃអគ្គនាយកដ្ឋាន ដែលទើប ឡើងកាន់មុខតំណែងថ្មី ​បន្តខិតខំអភិវឌ្ឍស្ថាប័ន និងពង្រឹងសមត្ថភាពបុគ្គលិកឱ្យកាន់តែល្អប្រសើរ ក៏ដូច ជាត្រូវសហការគ្នាឱ្យបានល្អ បម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស​នៅក្នុងរាជរដ្ឋាភិ បាល នីតិកាលទី៧នេះ ។

គួរបញ្ជាក់ថា ក្បាលម៉ាស៊ីនអគ្គនាយកដ្ឋាន ត្រូវបានប្រកាសចូលកាន់មុខតំណែង រួមមានអគ្គ នាយក ​នៃអគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយក នៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍, អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយក នៃអគ្គនាយកដ្ឋានធន ធានមនុស្ស, ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm