រថយន្តឈ្នួល​ដឹក​មនុស្ស​ចេញចូល​ស្រុក​ស្រែអំបិល ​មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ផ្សារ​ដាច់ខាត​១​សប្តាហ៍

2021/05/26 07:30:04 pm        1.3 K

កោះកុង​ ៖ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ​បាន​ដាក់​បញ្ជា​មួយ​ដល់​អភិបាលស្រុក​ស្រែអំបិល ​ដោយ​បិទ​ការ​ចរាចរណ៍​មួយ​សប្តាហ៍ និង​មិន​អនុញ្ញាត​ឱ្យ​រថយន្ត​ឈ្នួល​ដឹក​មនុស្ស​ចូល​ក្នុង​បរិវេណ​ផ្សារ​ជាដាច់ខាត​។

ការដាក់​នូវ​បញ្ជា​របស់​អភិបាលខេត្ត​កោះកុង​នៅពេលនេះ ​ធ្វើឡើង​តាមរយៈ​លិខិត​មួយ​ច្បាប់ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃទី​២៥ ​ឧសភា ម្សិលមិញ​ ជាមួយ​អភិបាលរង អភិបាលក្រុង​ស្រុក និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​។

លោកជំទាវ មិថុនា ភូ​ថង បញ្ជាក់​ទៀតថា ចំពោះ​រថយន្ត​ដឹកទំនិញ ត្រូវ​ធ្វើ​តេស្ត​រហ័ស​លើ​អ្នកបើកបរ និង​ព្រូ​រថយន្ត​ជាប្រចាំ ​ដើម្បី​ធានា​បាន​សន្តិសុខ​សុវត្ថិភាព ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​ល្អ​ប្រសើរ ខណៈ​អត្រា​រក​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី​ នៃ​ជំងឺ​កូ​វីដ​ កើន​ជា​បន្តបន្ទាប់​។

ក្រៅពី​នេះដែរ លោកជំទាវ​អភិបាលខេត្ត​កោះកុង ​សម្រេច​បាន​បិទ​ជា​បណ្តោះអាសន្ន​នូវ​តំបន់​ទេសចរ​ធម្មជាតិ​ចំនួន​២​ស្រុក ​គឺ​ស្រុក​ស្រែអំបិល​ មាន ​៖​ ឆ្នេរ​នេសាទ​ ឆ្នេរ​កោង​កាង​ ស្ថិត​នៅក្នុង​ឃុំ​ជ្រោយ​ស្វាយ កោះ​ខ្យង​ ស្ថិតក្នុង​ឃុំ​ជីខ​ក្រោម​ និង​ស្ទឹង​ពពក​ ក្នុង​ឃុំ​ដង​ពែង ព្រោះ​ជា​តំបន់​កំពុងមាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍​។

ដោយឡែក​ស្រុក​ថ្មបាំង គឺ​បិទ​ជា​បណ្តោះ​អាសន្ន​ដូចគ្នា​ដែរ តំបន់​អេកូ​ទេសចរ​ធម្មជាតិ​ជី​ផាត ស្ថិតក្នុង​ឃុំ​ជី​ផាត ​ចាប់ពី​ថ្ងៃទី​២៦ ឧសភា ​២០២១​ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល​ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​បន្ថែម​៕

អត្ត​ប​ទ ៖ ឈឹម មករា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm