កំណើននៃការកង្វក់ខ្យល់អាចកាត់បន្ថយអាយុកាលមធ្យមរបស់មនុស្សលើសពី៥ឆ្នាំក្នុងមនុស្សម្នាក់នៅអាស៊ីខាងត្បូង ដែលជាតំបន់មួយនៃការបំពុលខ្លាំងបំផុតរបស់ពិភពលោក នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២៩សីហា) ដែលបានបង្ហាញពីបន្ទុកកើនឡើងនៃខ្យល់ដែលមានគ្រោះថ្នាក់ដល់សុខភាព។

វិទ្យាស្ថានគោលនយោបាយថាមពលរបស់សាកលវិទ្យាល័យឈីកាហ្គោ (EPIC) បាននិយាយនៅក្នុងកម្មវិធីសន្ទស្សន៍គុណភាពខ្យល់សម្រាប់ជីវិត ចុងក្រោយរបស់ខ្លួនថា តំបន់ដែលរាប់បញ្ចូលទាំងប្រទេសដែលបំពុលខ្លាំងបំផុតលើពិភពលោកដូចជា បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន មានចំនួនច្រើនជាងពាក់កណ្តាលនៃអាយុជីវិតសរុបដែលបានបាត់បង់ជាសកល ដោយសារកង្វក់។
ឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័ស និងកំណើនប្រជាជន បានរួមចំណែកដល់ការធ្លាក់ចុះនៃគុណភាពខ្យល់នៅអាស៊ីខាងត្បូង ដែលការបំពុលដោយភាគល្អិតបច្ចុប្បន្នមានកម្រិត៥០% ខ្ពស់ជាងនៅដើមសតវត្សន៍នេះ ហើយឥឡូវនេះបានគ្របដណ្ដប់លើគ្រោះថ្នាក់ ដែលបង្កឡើងដោយការគំរាមកំហែងសុខភាពកាន់តែធំផងដែរ។
របាយការណ៍បានបន្ថែមថា ការកាត់បន្ថយកម្រិតសកលនៃភាគល្អិតខ្យល់បំផ្លាញសួត ដែលគេស្គាល់ថាឈ្មោះ PM 2.5 ទៅកម្រិតដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) អាចបង្កើនអាយុកាលរបស់មនុស្សជាមធ្យមត្រឹម២,៣ឆ្នាំ ឬអាយុ១៧,៨ពាន់លានឆ្នាំនៃជីវិតរួមគ្នាបាន៕
