ក្លិបបាល់ទាត់កែភេទ Ya-All លើកដំបូងរបស់អាស៊ី បានរៀបចំជំរំហ្វឹកហាត់សម្រាប់កុមារនៅរដ្ឋភាគឦសាន Manipur ប្រទេសឥណ្ឌា ។
មនុស្សជាង ១៨០នាក់ ត្រូវបានសម្លាប់ ស្របពេលដែលមានការប៉ះទង្គិចជនជាតិភាគតិចរវាងសហគមន៍កុលសម្ព័ន្ធ Kuki និងសហគមន៍កុលសម្ព័ន្ធ Meitei នៅរដ្ឋ Manipur ចាប់តាំងពីខែឧសភារហូតមក ។

ក្រុមបាល់ទាត់មួយនេះ នឹងជួយកុមារងាកចេញពីភាពតានតឹងក្រោយការប៉ះទង្គិចផ្លូវចិត្ត បន្ទាប់ពីជម្លោះយ៉ាងយូររបស់ជនជាតិដើមភាគតិចនៅរដ្ឋមួយនេះ តាមរយៈការរៀបចំជំរំហ្វឹកហាត់បាល់ទាត់ក្នុងតំបន់ ។
អង្គប្រជុំរបស់សភានីតិបញ្ញត្តិរយៈពេល ១ថ្ងៃ ត្រូវបានកោះប្រជុំផងដែរ ដើម្បីពិភាក្សាលើជម្លោះដែលកំពុងកើតឡើង ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ទោះបីជាយ៉ាងណាក៏ដោយ សមាជិកសភានីតិបញ្ញត្តិជាច្រើនរបស់សហគមន៍កុលសម្ព័ន្ធ Kuki បានធ្វើពហិការអង្គប្រជុំមួយនេះ ជាការតវ៉ានឹងការសម្លាប់កុលសម្ព័ន្ធនៅក្នុងរដ្ឋ ។
លោក Sadam Hanjabam គឺជាស្ថាបនិក និងជាប្រធានប្រតិបត្តិការក្លិប និយាយថា រឿងមួយដែលពួកយើងដឹង គឺក្មេងៗចង់លេងបាល់ទាត់ ផ្តល់កន្លែងដល់ពួកគេ ដើម្បីឲ្យពួកគេមិនប្រឈមនឹងការប៉ះទង្គិចផ្លូវចិត្ត ។ ពេលដែលពួកយើងរៀបចំជំរំហ្វឹកហាត់រយៈពេល ៧ថ្ងៃកន្លងមកនេះនៅភូមិ Sagolmang ពួកយើងបានមើលឃើញការផ្លាស់ប្តូរឥរិយាប និងកាយវិការនៅក្នុងចំណោមក្មេងៗ ។
លោកបន្តថា ឪពុកម្តាយរបស់ពួកគេក៏ចេញមកគាំទ្រពួកយើង និងក្មេងៗផងដែរ ។ ដូច្នេះហើយ ចាប់ពីពេលនេះទៅ ពួកយើងមានជំរំជួយសង្រ្គោះ ៥កន្លែងផ្សេងទៀត ហើយនិងផ្តល់ការហ្វឹកហាត់ដល់ក្មេងៗ ហើយមកទល់នឹងពេលនេះ ពួកយើងបានគាំទ្រក្មេងៗជាង ២០០នាក់ តាមរយៈបាល់ទាត់ ៕
