UN៖ អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យមានបម្រាមចំណងផ្លូវច្បាប់សម្រាប់ការសាកល្បងនុយក្លេអ៊ែរ និងបានព្រមានពីមហន្តរាយពិភពលោកនាំមកដោយអាវុធនុយក្លេអ៊ែរ។
នៅក្នុងសារមួយ នៅថ្ងៃទិវាអន្តរជាតិប្រឆាំងការសាកល្បងនុយក្លេអ៊ែរកាលពីថ្ងៃទី២៩ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និយាយថាបម្រាមសាកល្បងនុយក្លេអ៊ែរ ជាជំហានជាមូលដ្ឋានឆ្ពោះទៅរកពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញាបម្រាមសាកសល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ទោះបីជាពុំទាន់ចូលជាធរមានក៏ដោយ នៅតែជាភស្តុតាងដ៏មានឥទ្ធិពលចំពោះឆន្ទៈមនុស្សជាតិ ដើម្បីដកចេញ មោលនៃមហន្តរាយនុយក្លេអ៊ែរពីពិភពលោករបស់យើងនិងជាស្ថាពរ។
លោកបានព្រមានថា នៅឆ្នាំនេះ យើងប្រឈមមុខការកើនឡើងក្តីបារម្ភក្នុងមន្ទិលសង្ស័យ និងការបែងចែងពិភពលោក។
នៅពេលដែលមានអាវុធនុយក្លេអ៊ែរជិត១៣.០០០គ្រឿងត្រូវបានស្តុកទុកនៅជុំវិញពិភពលោក ហើយប្រទេសជាច្រើនកំពុងធ្វើការដើម្បីធ្វើឲ្យប្រសើរឡើងភាពជាក់លាក់របស់ពួកគេ នូវការឈានដល់និងឥទ្ធិពលបំផ្លាញ ដែលនេះជារូបមន្តសម្រាប់ការធ្វើឲ្យសាបសូន្យ។
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Csaba Korosi បានដឹកនាំកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ដើម្បីប្រារព្ធទីវាអន្តរជាតិប្រឆាំងការសកល្បងនុយក្លេអ៊ែរ ដែលគាំទ្រដោយសាររបស់លោក Guterres និងបានព្រមានអំពីមហន្តរាពិភពលោក នាំមកដោយអាវុធនុយក្លេអ៊ែរ៕

