ឥណ្ឌា៖ ទីភ្នាក់ងារអវកាសឥណ្ឌា បានបញ្ចេញរូបភាពថ្មីនូវការរកឃើញចុងក្រោយគេរបស់យានរុករក Pragyaan នៃយានអវកាសចន្រ្តាយាន-៣(Chandrayaan-3) នៅលើផ្ទៃប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទកាលពីថ្ងៃចន្ទ ។
យោងតាមយានរបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា(ISRO) យានរុករកនេះ ស្ថិតនៅក្នុងដំណើររបស់វារកឃើញមាត់ភ្នំភ្លើងដែលមានរង្វាស់ប្រវែង ៤ម៉ែត្រ ហើយយានរុករកនេះ ឈរលើទីតាំងចម្ងាយ ៣ម៉ែត្រនៅមុខទីតាំងរបស់វា ។
ទីភ្នាក់ងារអវកាសមួយនេះ និយាយថា យានរុករកដែលត្រូវបានបញ្ជាឲ្យស្វែងរកផ្លូវដោយ ISRO បច្ចុប្បន្នកំពុងធ្វើដំណើរដោយសុវត្ថិភាពឆ្ពោះទៅកាន់ផ្លូវថ្មី ។
បេសកកម្មនេះ ត្រូវបានគេយល់ព្រមឲ្យពិសោធន៍លើទីតាំងជាច្រើនកន្លែង ដែលការតាមដានកម្តៅផ្ទៃឋានព្រះច័ន្ទ ត្រូវបានបញ្ជូនទៅកាន់ ISRO ។
គួររំឭកថា យានអវកាស Chandrayaan -3បានចុះចតនៅតំបន់ប៉ូលខាងត្បូងដែលមិនទាន់រុករកនៅលើឋានព្រះច័ន្ទ ធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាប្រទេសលើកដំបូងគេ សម្រេចបានជោគជ័យធំមួយនេះ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបេសកកម្ម Luna-25របស់រុស្ស៊ី បរាជ័យនៅក្នុងបេសកកម្មស្រដៀងគ្នា ៕

