អ៊ីរ៉ង់៖ សមាជិកភាព BRICS និង SCO ជួយឲ្យខ្លួនអាចតបតនឹងឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក

2023/08/30 10:05:25 pm        192

អ៊ីរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា សមាជិកភាពរបស់អ៊ីរ៉ង់ នៅក្នុងប្លុក BRICS និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) អាចជួយឲ្យខ្លួនទប់ទល់នឹងឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិកបាន។

លោក Raisi បានធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មាន នៅរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ ខណៈពេលកំពុងលើកឡើងអំពីឥទ្ធិពលសេដ្ឋកិច្ចនៃសមាជិកភាពរបស់អ៊ីរ៉ង់ នៅក្នុងប្លុកទាំង២ នេះ ដោយលោកបានប្រាប់ថា អ៊ីរ៉ង់ ជាមួយនឹងសមត្ថភាពពិសេសរបស់ខ្លួន ប្រាកដជាអាចក្លាយជាសមាជិកដ៏មានឥទ្ធិពលរបស់ប្លុកទាំង២។

គួរបញ្ជាក់ដែរថា កាលពីដើមសប្តាហ៍នេះ ប្រទេសអ៊ីរ៉ង់ រួមជាមួយអាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ត្រូវបានអញ្ជើញជាផ្លូវការឲ្យចូលរួមជាមួយប្លុក BRICS ជាក្រុមនៃប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលបច្ចុប្បន្ន មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាសមាជិក។

ពាក់ព័ន្ធនឹង SCO ជាអង្គការក្នុងតំបន់ ដែលរួមចំណែកជាពិសេសដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច សង្គម និងសន្តិសុខ លោក Raisi បាននិយាយថា អ៊ីរ៉ង់ផ្ដល់តម្លៃយ៉ាងខ្ពស់ ដោយការធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអង្គការនេះ។ ប្រទេសអ៊ីរ៉ង់ បានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការ SCO កាលពីដើមខែកក្កដា នៅឯកិច្ចប្រជុំលើកទី២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋរបស់អង្គការនេះ។

អំឡុងសន្និសីទនោះ ដោយច្រានចោលនូវការលើកឡើង ដែលថា មានតែសម្របសម្រួលជាមួយលោកខាងលិចប៉ុណ្ណោះ ដែលអាចជួយឲ្យអ៊ីរ៉ង់ទម្លាយនូវភាពទាល់ច្រកផ្នែកសេដ្ឋកិច្ចបាន លោក Raisi បាននិយាយថា៖ «ខ្ញុំបាននិយាយដដែលៗថា យើងនឹងមិនរង់ចាំការញាក់ចិញ្ចើមពីពួកគេ (ប្រទេសលោកខាងលិច) ហើយយើងក៏មិនចងភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេស និងជីវិតរបស់ប្រជាជនទៅនឹងឆន្ទៈរបស់ពួកគេនោះឡើយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm