ឥណ្ឌាធ្វើ «ការតវ៉ាយ៉ាងខ្លាំង» ជាមួយប្រទេសចិន ជុំវិញការអះអាងសិទ្ធិដែនដី

2023/08/31 12:17:35 am        419

ប្រទេសឥណ្ឌា បានឲ្យដឹងថា ខ្លួនបានធ្វើការតវ៉ាផ្លូវការយ៉ាងខ្លាំងក្លាជាមួយប្រទេសចិន ពាក់ព័ន្ធនឹងផែនទីថ្មី ដែលអះអាងសិទ្ធិលើទឹកដីរបស់ខ្លួន។ 

ការតវ៉ានេះ បានកើតមានឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ថា ផែនទីថ្មីនោះ បង្ហាញឲ្យឃើញថា រដ្ឋភាគឦសាន Arunachal Pradesh និងតំបន់ខ្ពង់រាប Aksai Chin ដែលមានជម្លោះ ជាទឹកដីរបស់ប្រទេសចិន។ ផែនទីនោះត្រូវបានចេញផ្សាយដោយក្រសួងធនធានធម្មជាតិរបស់ប្រទេសចិន កាលពីថ្ងៃចន្ទ (ទី២៨ ខែសីហា)។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បាននិយាយថា៖ «យើងបដិសេធការអះអាងសិទ្ធិទាំងនេះ ដោយសារពួកគេគ្មានមូលដ្ឋានទេ»។

លោកបានបន្ថែមថា សកម្មភាពបែបនេះរបស់ចិន ត្រឹមតែធ្វើឲ្យស្មុគស្មាញដល់ការដោះស្រាយបញ្ហាព្រំដែនប៉ុណ្ណោះ ខណៈទីក្រុងប៉េកាំង មិនទាន់បានឆ្លើយតបជាផ្លូវការនៅឡើយទេ ចំពោះការលើកឡើងនេះ។

ការតវ៉ារបស់ឥណ្ឌានេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីចិន លោក Xi Jinping បានជួបជជែកគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង។ មន្ត្រីឥណ្ឌាមួយរូបបាននិយាយបន្ទាប់មកថា ប្រទេសទាំង២ បានយល់ព្រម «បង្កើនកិច្ចប្រឹងប្រែងក្នុងការដោះស្រាយជាបន្ទាន់ និងបន្ថយភាពតានតឹង នៅតាមបណ្តោយព្រំដែនដែលមានជម្លោះ។

ដើមហេតុនៃភាពតានតឹង រវាងប្រទេសជិតខាងទាំង២ គឺបញ្ហាព្រំដែនពិតដែលមានជម្លោះប្រវែង ៣.៤៤០គីឡូម៉ែត្រ តាមបណ្តោយភ្នំហិម៉ាល័យ ដែលហៅថា Line of Actual Control (ខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង) ឬ LAC ដែលត្រូវបានកំណត់ព្រំដែនយ៉ាងលំបាក។ ការរួមផ្សំគ្នានៃទន្លេ បឹង និងផ្ទាំងទឹកកក មានន័យថា ខ្សែបន្ទាត់ព្រំដែន អាចមានភាពល្អៀងនៅកន្លែងខ្លះបាន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm