កម្មករ-កម្មការិនី សប្បាយចិត្តក្រោយនាយករដ្ឋមន្រ្តី ប្រកាសរៀបចំបណ្តុះបណ្ដាល​ជំនាញដល់ពួកគេ

2023/08/30 05:31:58 pm        505

ភ្នំពេញ៖ កម្មករ-កម្មការិនី បំរើការងារនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហានេះ បាន​សំដែងការពេញចិត្ត និងអរគុណដល់នាយករដ្ឋមន្រ្តី ដែលសម្រេចឱ្យដល់កម្មករ-និយោជិត បានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

កម្មករ-កម្មការិនី បន្តថា ពេលចេះជំនាញច្បាស់លាស់ ​គឺផ្តល់ផលប្រយោជន៍ច្រើនដល់ពួកគាត់ខ្ញុំ អាច​ទទួល​បានប្រាក់ខែច្រើនជាងមុន ​និងជាពិសេសពេលឈប់ធ្វើការ ហើយមានលុយ​សន្សំ​តិចតួចអាចទៅបើកមុខរបបមួយសមរម្យសម្រាប់ចិញ្ចឹមជីវិតនាពេលអនាគត។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល​ជាមួយកម្មករ-និយោជិត ជិត២ម៉ឺននាក់ នាថ្ងៃទី២៩ ខែសីហា ម្សិលមិញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ណែនាំឱ្យក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពន្លឿន​ការអនុវត្តកម្មវិធីបណ្ដុះបណ្តាល​ជំនាញ​បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារ​ងាយ​រងហានិភ័យ​នៅទូទាំង​ប្រទេស​ចំនួនប្រមាណ ១.៥លាននាក់ ​និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករ-និយោជិត​អាចចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនផលិតភាព ​ប្រសិទ្ធភាព ​ការងារនៅកន្លែងការងារ និងអាជីពនាពេលអនាគត។ ហើយវគ្គបណ្តុះបណ្តាលនេះ ​គួររៀបចំ​នៅវេនពេលយប់ ឬចុងសប្ដាហ៍ ដើម្បីកុំឱ្យប៉ះពាល់ការងាររបស់កម្មករ-និយោជិត។

តាមការគ្រោងទុក ​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ ​គ្រួសារងាយរងហានិភ័យ និង​កម្មករ-និយាជិត អាចនឹងចាប់ដំណើរការនៅចុងឆ្នាំ២០២៣ ​ឫដើមឆ្នាំ២០២៤ ខណៈបច្ចុប្បន្ន​ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធកំពុងមមាញឹករៀបចំ​គោលការណ៍។

ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ​ចូលសិក្សាដោយឥតបង់ថ្លៃ ​និងទទួលបានប្រាក់​ឧបត្ថម្ភ​ប្រចាំខែ សិក្សាលើមុខជំនាញជាច្រើនរួមមាន៖ វិស័យសំណង់ អគ្គិសនី មេកានិច អេឡិចត្រូនិក កាត់ដេរ សម្អាងកាយ និងខាងវិស័យទេសសចរណ៍ជាដើម៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am