បារាំងថ្កោលទោសរដ្ឋប្រហារ នៅហ្គាបុង ដោយនិយាយថា គួរតែគោរពលទ្ធផលបោះឆ្នោត

2023/08/31 02:33:11 am        77

បារាំង ៖ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក អូលីវីយេ វេរ៉ង់ (Olivier Veran) បាននិយាយ នៅថ្ងៃពុធ (ទី៣០ ខែសីហា) នេះ ថា ប្រទេសបារាំងថ្កោលទោសការធ្វើរដ្ឋប្រហារ នៅប្រទេសហ្គាបុង ហើយចង់ឲ្យលទ្ធផលនៃការបោះឆ្នោត នៅក្នុងប្រទេសនេះ ត្រូវបានគោរព។

បណ្ដាមន្ត្រីយោធា នៅក្នុងប្រទេសផលិតប្រេងហ្គាបុង បានឲ្យដឹងថា ពួកគេបានដណ្តើមអំណាច នៅថ្ងៃពុធនេះ ហើយបានឃុំខ្លួនប្រធានាធិបតី លោក Ali Bongo នៅក្នុងផ្ទះ បន្ទាប់ពីស្ថាប័នបោះឆ្នោតរបស់រដ្ឋអាហ្រ្វិកកណ្តាលមួយនេះ បានប្រកាសថា លោក Bongo បានឈ្នះឆ្នោតអាណត្តិទី៣។

ក្នុងសេចក្តីប្រកាសតាមទូរទស្សន៍មួយយប់ មន្ត្រីជាន់ខ្ពស់រាប់សិបនាក់ បានប្រកាសថា លទ្ធផលបោះឆ្នោតត្រូវបានលុបចោល ព្រំដែនត្រូវបានបិទ ហើយស្ថាប័នរដ្ឋ ត្រូវបានរំលាយ។ មន្ត្រីទាំងនោះ បាននិយាយថា ពួកគេតំណាងឲ្យកងកម្លាំងសន្តិសុខ និងការពារជាតិរបស់ប្រទេសហ្គាបុងទាំងអស់។

ប្រសិនបើទទួលបានជោគជ័យ នេះនឹងក្លាយជារដ្ឋប្រហារទី៨ នៅអាហ្វ្រិកខាងលិច និងកណ្តាល គិតចាប់តាំងពីឆ្នាំ២០២០។ រដ្ឋប្រហារចុងក្រោយបំផុត ក្នុងប្រទេសនីហ្សេ គឺកាលពីខែកក្កដា។ ក្រុមមន្ត្រីយោធា ក៏សុទ្ធតែបានដណ្តើមអំណាចផងដែរ នៅប្រទេសម៉ាលី ហ្គីណេ ប៊ូគីណាហ្វាសូ និងឆាដ ដោយការធ្វើបែបនេះ បានលុបបំបាត់ការការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm