រុស្ស៊ី ៖ ក្រុមមន្រ្ដីបាននិយាយថា យ៉ាងហោចណាស់មនុស្ស២នាក់ បានស្លាប់ និង២នាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហាដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំមួយរបស់រុស្ស៊ីទៅលើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែននៅថ្ងៃពុធនេះ ហើយបំណែកពីគោលដៅនានាដែលត្រូវបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសនោះ បានធ្លាក់ទៅលើអគារមួយចំនួននៅក្នុងទីក្រុងនេះ។
ក្រុមអាជ្ញាធរក្រុងគីវ បាននិយាយថា អគារជាច្រើនត្រូវបានខូចខាតដោយបំណែកដែលក្រុមមន្រ្ដីក្នុងតំបន់ក្រុងគីវ បានរាយការណ៍ថា លំនីឋានឯកជនចំនួន៦ខ្នង ត្រូវបានបំផ្លាញដោយបំណែកមីស៊ីលហើយមនុស្សជាច្រើននាក់បានរងរបួស។
រូបភាពដែលបញ្ចេញដោយលោកអង់ឌ្រី នេប៊ីតូវ ប្រធាននគបាលតំបន់គីវ បានបង្ហាញពីការឆេះភ្លើង ហើយនិងអគាររបស់អ្នកស្រុកជាច្រើនខ្នង បានរងការខូចខាត ខណៈសេវាសង្រ្គោះបន្ទាន់ កំពុងស្ថិតនៅកន្លែង កើតហេតុ។

