ឥណ្ឌា ៖ រថយន្ដស៊េរីទំនើបលំដាប់ថ្នាក់ខ្ពស់ចុងក្រោយចំនួន៤៥០គ្រឿង ត្រូវបានរៀបចំជាស្រេចសម្រាប់ក្រុមគណៈប្រតិភូ ខណៈរដ្ឋធានីរបស់ប្រទេសឥណ្ឌា ត្រៀមលក្ខណៈសម្រាប់ជំនួបកំពូល G-20
ខណៈនេះ មានក្រុមហ៊ុនជួលរថយន្ដមួយ ដែលមានរថយន្ដដូចជា Audi Q7, BMW 5ស៊េរី និង រថយន្ដ Mercedes Maybach ត្រូវបានរៀបចំជាស្រេច សម្រាប់ជំនួបកំពូលG 20 ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ដល់ទី១០ខែកញ្ញាខាងមុខ។
ប្រធានាធិបអាមេរិក លោកចូបៃដិន ប្រធានាធិបតីចិន លោកស៊ី ជិនពីង នាយករដ្ឋមន្រ្ដីកាណាដាលោក យ៉ាស្ទីន ទ្រូដូ និងប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ត្រូវគេរំពឹងថា នឹងចូលរួមជំនួបកំពូលG-20នេះ ។ចំណែកប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន នឹងមិនមានវត្ដមានទេ។
.នៅក្នុងអំឡុងពេលព្រឹត្ដិការណ៍ពីរថ្ងៃ ប្រទេសឥណ្ឌា សង្ឃឹមថា នឹងបង្កើនឲ្យមានកិច្ចព្រមព្រៀងនៅក្នុងចំណោមសមាជិកស្ដីពីបញ្ហានានាចាប់ពីកំណែទម្រង់ពហុធនាគារ រហូតដល់ការអភិវឌ្ឍន៍វិធីសាស្ត្រសកលស្តីពីរូបិយប័ណ្ណគ្រីបតូ។

