ប្រជាពលរដ្ឋរាប់រយនាក់អបអរសាទរ នៅក្នុងរដ្ឋធានីរបស់ប្រទេសហ្កាបុង បន្ទាប់ពីទាហានបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ

2023/08/31 03:46:43 pm        491

  ហ្កាបុង៖ មនុស្សរាប់រយនាក់បាន អបអរសាទរនៅកណ្ដាលរដ្ឋធានី លីប្រេវីល (Libreville)របស់ប្រទេស    ហ្កាបុង (Gabon) បន្ទាប់ពីក្រុមមន្ត្រីយោធាជាន់ខ្ពស់និយាយថា ពួកគេ បានរឹបអូសអំណាចហើយ។ 

រូបភាពពីទូរទស្សន៍ ហ្កាបុង បានបង្ហាញពីក្រុមបាតុករកាន់ទង់ជាតិ និងស្រែកពាក្យស្លោក គាំទ្រយោធា ខណៈបង្ហាញការជំទាស់យ៉ាងដាច់អហង្ការចំពោះលោកប្រធានាធិបតី អាលី បុងហ្គោ អុងឌីមបា (Ali Bongo Ondimba) ដែលត្រូវបានទម្លាក់ពីតំណែង ប៉ុន្មាននាទី បន្ទាប់ពីគណៈកម្មការបោះឆ្នោតរបស់រដ្ឋស្ថិតនៅក្នុងតំបន់អាហ្វ្រិកកណ្ដាល បានប្រកាសថាលោកបានកាន់តំណែងអាណត្តិទី៣។ 

ទាហានបះបោរក៏បាន ចាប់ប្រធានាធិបតីឃុំខ្លួនក្នុងផ្ទះផងដែរ កាលពីថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសជ័យជម្នះក្នុងការបោះឆ្នោត ក្នុងប្រទេសអាហ្វ្រិកកណ្ដាលសំបូរដោយធនធានប្រេងមួយនេះ។

ចំណែកប្រជាពលរដ្ឋនៅក្នុងទីក្រុងធំបំផុតទី២ ព័រហ្សង់ទី (Port-Gentil)របស់ប្រទេសហ្កាបុង បាននាំគ្នាទៅកាន់តាមដងផ្លូវនានាកាលពីថ្ងៃពុធទី៣០ខែសីហា ដើម្បីអបអរសាទរ។ 

ប៉ុន្មាននាទីនៃការប្រកាសលទ្ធផលឆ្នោត គេបានលឺសំឡេងផ្ទុះអាវុធ នៅកណ្ដាលរដ្ឋធានី ក្រោយមកទាហានស្លៀកពាក់ឯកសណ្ឋានជាង១០នាក់ បានលេចមុខលើកញ្ចក់ទូរទស្សន៍ រដ្ឋនិងបានប្រកាសថា ពួកគេបានរឹបអូសអំណាចហើយ។ មិនយូរប៉ុន្មានហ្វូងមនុស្សក៏សម្រុកទៅកាន់តាមដងផ្លូវនានាដើម្បីអបអរសាទរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm